Wednesday, January 25, 2023

លោក ជំទាវ អភិបាលខេត្តប៉ៃលិន បានដឹកនាំមន្ត្រីជំនាញ និងក្រុមការងារ ចុះអ៊ុតផ្លូវសំបុកមាន់ និងជង្ហុកមួយចំនួនក្នុងក្រុងប៉ៃលិន

អ្នកទស្សនា: Views

 


ខេត្តប៉ៃលិន៖នារសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានដឹកនាំមន្ត្រីជំនាញ និងក្រុមការងារ ចុះអ៊ុតផ្លូវសំបុកមាន់ និងជង្ហុកមួយចំនួនតាមបណ្តោយដងផ្លូវជាតិលេខ៥៧ ចាប់ពីចំណុចរង្វង់មូលត្បូង រហូតដល់វិមានឯករាជ្យខេត្ត ដើម្បីបញ្ចៀសគ្រោះថ្នាក់ចរាចរ និងបង្ករភាពងាយស្រួលក្នុងការធ្វើដំណើរ របស់ប្រជាពលរដ្ឋ ។



ក្នុងឱកាសនោះ លោកជំទាវ បាន ស្រីមុំ បានជំរុញមន្ត្រីជំនាញ និងអាជ្ញាធរក្រុងប៉ៃលិន សហការជាមួយមន្ទីរជំនាញ ធ្វើការជួសជុល លុបជង្ហុកសំបុកមាន់ រៀបចំសណ្តាប់ធ្នាប់ឲ្យបានល្អប្រសើរ ពិសេសកុំមានការលក់ដូររំលោភ យកចិញ្ចើមផ្លូវសាធារណៈ។ជាមួយគ្នានេះដែរ លោកជំទាវអភិបាលខេត្ត ក៍បានមានប្រសាសន៍សំណូមពរដល់ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន ត្រូវសូមចូលរួម សហការជាមួយមន្ត្រីជំនាញ ក្នុងការថែទាំផ្លូវ ថែទាំប្រព័ន្ធលូរំដោះទឹកអមសងខាងផ្លូវ ដើម្បីមាននិរន្តរភាពក្នុងការ ប្រើ ប្រាស់ បានយូរអង្វែង ហើយសូមធ្វើការកោតសរសើរដល់មន្ទីរ សាធារណៈការ និងដឹក ជញ្ជូនខេត្ត ដែលបានយកចិត្ត ទុក ដាក់ថែទាំជួសជុល ផ្លូវជា ប្រចាំ ដើម្បីសម្រួលដល់ការធ្វើ ដំណើរ របស់ប្រជាពលរដ្ឋ ក៍ដូចជាកែលំអរ សោភ័ណ្ឌ ភាព ផ្លូវក្នុង ក្រុង អោយបានល្អប្រសើផងដែរ។



សូមបញ្ជាក់ថា៖ បច្ចប្បន្នរដ្ឋបាលខេត្តប៉ៃលិន ដែលមានលោកជំទាវ បាន ស្រីមុំ ជាអភិបាលខេត្ត បានយកចិត្តទុក្ខ ដាក់ ខ្ពស់ក្នុងការថែទាំ ជួសជុលផ្លូវថ្នល់ទូទាំងខេត្តជាប្រចាំ ដោយអោយមន្ត្រីជំនាញចុះត្រួតពិនិត្យ និងជួសជុលឡើង វិញ នូវចំណែកផ្លូវដែលខូចផ្លូវមានជង្ហុកសំបុកមាន់ គូសសញ្ញាចរាចរណ៍ ដាក់ស្លាកចរាចរណ៍ បំពាក់ភ្លើងសញ្ញាចរាចរណ៍ កាប់ព្រៃឈើអមសងខាងផ្លូវអោយមានភាពទូលាយមានសោភ័ណ្ឌភាព ដើម្បីសំរួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ៕











0 Reviews:

Post a Comment