Tuesday, January 10, 2023

ឯកឧត្តម អ៊ី ឈាន បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសក្រុមការងារទាំងបួននៃអនុគណៈកម្មការ សា ងសង់ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ នៅខេត្តប៉ៃលិន

អ្នកទស្សនា: Views




















ប៉ៃលិន៖ នៅរសៀលថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម នាយឧត្តមសេនីយ៍ អុី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិបានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសក្រុមការងារទាំងបួននៃអនុគណៈកម្មការសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ នៅខេត្តប៉ៃលិន ។


ក្នុងពិធីប្រកាសនេះ ឯកឧត្តម អ៉ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិបានរំឮកឡើងវិញពីព្រឹត្តិការណ៍ប្រវត្តិសាស្ត្រជាក់ស្តែងមួយចំនួនដែលកម្ពុជាបានជួបប្រទះ ឆ្លងកាត់ភ្នក់ភ្លើងសង្គ្រាម និងបង្កភាពមហន្តរាយ ភាពឈឺចាប់ខ្លោចផ្សារបស់ប្រជាជនកម្ពុជាក៏ដូចជាខេត្តប៉ៃលិនដែលបានបន្សល់ស្លាកស្នាមនៅមិនទាន់រលុបបាត់អស់នៅឡើយ ។ ការបញ្ចប់ដោយជោគជ័យដោយ សន្តិវិធីចំពោះសង្គ្រាម និងការបែកបាក់ជាតិគឺពិតជាសម្រេចបានមកដោយការលំបាកបំផុតក៏ប៉ុន្តែការពារនូវជីវភាព សុខសន្តិភាព និងការពង្រឹងថែមទៀតនូវវប្បធម៌សន្តិភាពដែលសម្រេចបានមកនេះគឺជាភារកិច្ចរឹតតែលំបាកធ្ងន់ធ្ងរណាស់ទៅទៀត ។


រដ្ឋលេខាធិការក្រសួងការពារជាតិបានបន្តទៀតថាជាច្រើនជំនាន់មកហើយព្រះរាជាណាចក្រកម្ពុជាយើងពុំធ្លាប់ទទួលបានសន្តិភាពពេញលេញដូចសម័យសព្វថ្ងៃនេះទេជួនកាលមានការបែកបាក់ទៅជា២ ជា៣ភាគីដែលនាំឱ្យប្រទេសជាតិមានជម្លោះនឹងគ្នាឥតឈប់ឈរនាពេលកន្លងមក ។


នៅក្នុងដំណាក់កាលចុងក្រោយគឺដោយសាររបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានធ្វើឱ្យប្រទេសកម្ពុជាមានមហន្តរាយនោះទើបមានព្រឹត្តិការណ៍ថ្ងៃ២០ មិថុនា ១៩៧៧ ថ្ងៃ២ ធ្នូ ១៩៧៨ និងថ្ងៃ ៧ មករា ១៩៧៩ រហូតដល់ ឆ្នាំ១៩៩៨ ដែលមានការអនុវត្តនយោបាយឈ្នះ ឈ្នះ និងការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ។


ឯកឧត្តម អ៊ី ឈាន បានគូសបញ្ជាក់ថា សមិទ្ធផល នយោបាយឈ្នះ ឈ្នះ នាំឱ្យប្រទេសជាតិទទួលបានសន្តិភាពពេញលេញ ដែលជាកត្តាចម្បងសម្រាប់ជំរុញការអភិវឌ្ឍន៍ប្រទេសជាតិលើគ្រប់វិស័យ និងការធ្វើសមាហរណកម្មកម្ពុជាទៅក្នុងកិច្ចការតំបន់ និងអន្តរជាតិដោយជោគជ័យ និងបានប្រែក្លាយជីវភាពរស់នៅរបស់ប្រជាជនពីជីវភាពក្រីក្រមកជាប្រជាជនមានចំណូលកម្រិតមធ្យម ។


ការសាងសង់ស្តូបឈ្នះ ឈ្នះ នៅក្រុងប៉ៃលិន ខេត្តប៉ៃលិននេះនឹងសាងសង់ឡើងក្រោមការចូលរួមពីគ្រប់មជ្ឈដ្ឋានទាំងធនធានថវិកា គំនិត ប្រាជ្ញារបស់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ ប្រជាជន មហាជន បញ្ញវ័ន្ត និស្សិត សិស្ស ដោយមិនគិតនិន្នាការនយោបាយឡើយ ហើយសំណង់ និងតំបន់អភិវឌ្ឍន៍នេះនឹងក្លាយទៅជាសំណង់ប្រវត្តិសាស្ត្ររាប់រយឆ្នាំជាកេរ្តិ៍មរតកក្នុងសម័យតេជោសែនសម្រា

ប់មនុស្សជាតិគ្រប់ជំនាន់នៅលើទឹកដីព្រះ

រាជាណាចក្រកម្ពុជា៕


0 Reviews:

Post a Comment