HERO 777) នៅឃុំបន្ទាយចក្រី ស្រុកព្រះស្តេច មានពលរដ្ឋខ្មែរចូលលលេងល្បែងស៊ីសងយ៉ាងគគ្រឹកគគ្រេង អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធមិនមានចំណាត់ការ
ប្រភពពីប្រជាពលរដ្ឋលេីកឡេីងថា កាសុីណូយីហោ (CASINO HOTEL HERO 777) មួយនេះពួកគាត់ឃេីញមានតែពលរដ្ឋខ្មែរចូលលេងល្បែងរហូតពពាក់ពពួនគ្នាយ៉ាងគគ្រឹកគគ្រេងដោយមិនខ្លាចញញ្ញេីតអ្វីទាំងអស់ហាក់បីដូចប្រទេសមានច្បាប់អញ្ចឹង ។
ចំណែកអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋានវិញមិនមានចំណាត់ការនោះទេ បែរជានាំគ្នាសម្ងំស្ងៀមទៅវិញ ។
ពលរដ្ឋបានលេីកឡេីងនិងខ្សឹបប្រាប់អ្នកសារព័ត៌មានយើងថា ពួកគាត់មានការព្រួយបារម្មណ៍អំពីសុវត្ថិភាពនិងសន្តិសុខនៅក្នុងមូលដ្ឋានរបស់ពួកគាត់ រស់នៅខ្លាចកេីតមាននូវអំពេី លួច.ឆក់.ប្លន់.និងការប្រើអំពេីហឹង្សាក្នុងគ្រួសារជាដេីម ព្រោះល្បែងសុីសងជាដេីមចម នៃបទល្មេីស ផ្សេងៗ ។ ពលរដ្ឋឆ្ងល់ថា ឯណាទៅភូមិឃុំមាន សុវត្ថិភាព ទាំង៧ចំណុចរាដ្ឋាភិបាលកម្ពុជា ដែលបានអោយមន្ត្រីក្រោមឱវាទអនុវត្តន៍នោះ ។
គួររំលឹកថា ស,ជ,ណ ដែលចេញដោយទីស្តីការគណៈរដ្ឋមន្ត្រីអនុញ្ញាតផ្តល់អាជ្ញាប័ណ្ណឲ្យបើកមជ្ឈមណ្ឌលកំសាន្ត ហើយពលរដ្ឋខ្មែរមិនត្រូវបានអនុញ្ញាតឲ្យចូលលេងល្បែងក្នុងកាស៊ីណូនោះឡើយ។
តែផ្ទុយទៅវិញកាស៊ីណូដែលមានយីហោ(CASINO HOTEL HERO 777)គៀងគរបណ្ដែតបណ្ដោយឱ្យពលរដ្ឋខ្មែរចូលលេងយ៉ាងក៏ព្រឹកគគ្រេងបែបនេះទៅវិញ ។
ទាក់ទិនករណីពលរដ្ឋខ្មែរចូលលេងល្បែងនៅក្នុង កាស៊ីណូយីហោ(CASINO HOTEL HERO 777)អង្គភាពផ្សារព័ត៌មានយើងមិនអាចសុំការបំភ្លឺពីអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធ ណាមួយបាននៅឡើយទេ ។
ពលរដ្ឋសូមសំណូមពរ ដល់ឯកឧត្តម ជាសុ មេធី អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង នឹងលោកឧត្តមសេនីយ៍ទោ ព្រំុ សន្ធរ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង សូមមេត្តាមានវិធានការចំពោះ កាសុីណូខាងលើផងទាន ព្រោះមានពលរដ្ឋខ្មែរចូលលេងល្បែងនៅក្នុងកាស៊ីណូខាងលើនេះយ៉ាងកុះករ ម្យ៉ាងវិញទៀតស្របតាមគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពទាំង ៧ ចំណុចរបស់រាជរដ្ឋាភិបាលដែលដាក់ចេញដោយក្រសួងមហាផ្ទៃ បងប្អូនប្រពលរដ្ឋមានសង្ឃឹមជឿជាក់លើឯកឧត្តមអភិបាលខេត្តព្រៃវែងនិងលោកឧត្ដមសេនីយ៍ទោ ស្នងការខេត្ដព្រៃវែង លោកតែងតែដោះស្រាយរាល់បញ្ហាប្រឈមនានាជូនពលរដ្ឋកន្លងមក ពួកគាត់ សង្ឈឹមយ៉ាងមុតមាំលើលោកទាំងទ្វេនិងមានចំណាត់ការចំពោះករណីរដ្ឋខ្មែរចូលលេងល្បែងសុីសងក្នុងកាស៊ីណូយីហោ(CASINO HOTEL HERO 777)ទាំងនេះ ។
សូមបញ្ជាក់ថា សម្ដេច តេជោ ហ៊ុន សែន បានមានប្រសាសន៍ថាត្រូវតែផ្សាយព័ត៌មានពិត មិនត្រូវផ្សាយព័ត៌មានក្លែងក្លាយឬញោះញង់បំពុលសង្គម ត្រូវតែលុបបំបាត់ព័ត៌មានក្លែងក្លាយផ្សាយតែព័ត៌មានណាពិត។
(រិះគន់ក្នុងន័យស្ថាបនា)ក្នុងការលើកឡើងដើម្បីចុះផ្សាយ គេហទំពរ័ ការសែស្មីសិលាអង្គរ WWW.RSATV _news.com យើងខ្ញុំចង់ឲ្យមានការឆ្លុះបញ្ចាំង ដើម្បីចូលរួមក្នុង ការអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យកាន់ តែរីកចំរើនក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចអគ្គមហា សេនាបតី តេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕
0 Reviews:
Post a Comment