Sunday, November 27, 2022

មិនបានមួយចំអិនកំពឹសផង ល្បែងកន្ទុយលេខ(ឆ្នោតយួនឆ្នោតថៃ)បានកក្រើកឡើងវិញដដែលក្នុងក្រុងសៀមរាប

អ្នកទស្សនា: Views

 


ខេត្តសៀមរាប៖ នៅរសៀលថ្ងៃទី១៩ខែវិច្ឆិកា ឆ្នាំ២០២២នេះ ប្រភពប្រជាពលរដ្ឋក្នុងមូលដ្ឋានខេត្តសៀមរាបបានឲ្យដឹងថា ៖ នៅកណ្តាលក្រុងសៀមរាប ល្បែងកន្ទុយលេខ(ឆ្នោតយួន-ឆ្នោតថៃ) កំពុងតែរីកដុះដាលដូចផ្សិតវិញដដែលទីតាំងក្នុងផ្សារ(ចាស់តូបយាយហ៊ន+ក្រោយតូបយាយហួនកន្លែងលក់ម្ជូរ+តូបយាយម៉ាប់+ផ្លូវមុខពេទ្យទីតាំងកន្លែងវេរលុយទ្រូមុន្នីដកលុយយីហោ(ភីណា)ស្ថិតក្នុងភូមិមណ្ឌលមួយ និងផ្ទះយាយប្រួនក្នុងភូមិស្ទឹងថ្មី) ដែលស្ថិតក្នុងសង្កាត់ស្វាយបង្គំ ក្រុងសៀមរាបខេត្តសៀមរា


ប្រភពបន្តថាអាជ្ញាធរសមត្ថកិច្ជពាក់ព័ន្ធក្នុងមូលដ្ឋានបែជានាំគ្នារក្សាភាពស្ងៀមស្ងាត់ធ្វើមិនដឹងមិនលឺ ប្រហែលជាឆ្នាំងបាយរបស់អស់លោក ឬយ៉ាងណាទេ.! បើយោងប្រភពពីប្រជាពលរដ្ឋក្នុងមូលដ្ឋានដែលស្និតនឹងកូនកញ្ជ្រែងបានប្រាប់សារព័ត៌មានអង្គភាពយើងថា៖ល្បែងកត់កន្ទុយលេខទីតាំងខាងលើនេះមិនដែលបានឈប់សំរាកលេងម្ដងណាទេ..!គ្រាន់តែគេប្តូររូបភាពបិទបាំងកត់នៅក្នុងផ្ទះក្នុងតូបក្នុងបន្ទប់បាញ់កន្ទុយចាក់តាមទូរសព្ទ


បច្ចុប្បន្ននេះរីកដុះដាលបើកចំហជិតដូចដើមវិញហើយ ព្រោះមានថៅកែ ដែលជាមេល្បែងសុីសងដុះស្លែ កន្ទុយលេខ (ឆ្នោតយួន-ថៃ) ឈ្មោះ (ខ្លា )ព្រះនាម(E12)ជាមេខ្លោងក្នុងតំបន់ដែលមានឈ្មោះល្បីល្បាញប្រចាំខេត្តសៀមរាបជាយូរលង់មកហើយ បានប្រាប់ទៅកូនកញ្រែ្ចងកត់ឆ្នោត របស់ខ្លួនថា អោយកត់ និង ដើរលក់ឆ្នោតម៉ាសេរីទៅ សូមកុំខ្លាចព្រោះរូបគេរត់ការរួចអស់ហើយ គ្មានសមត្ថកិច្ចណាហ៊ានបង្ក្រាបទេ. សូម្បីតែ លោក ដា ចំរើន អធិការក្រុងសៀមរាប ក៏មិនហ៊ានបង្ក្រាបដែរ។ 


ជុំវិញរឿងរ៉ាវអួតអាងរបស់លោក ខ្លារហស្សនាម(E12)គួបផ្សំសកម្មភាពលេងយ៉ាងគគ្រឹកគគ្រេងផង អង្គភាពយើងខ្ញុំក៏ធ្លាប់បានទំនាក់ទំនងទៅអាជ្ញាធរមូលដ្ឋានលោកមេប៉ុស្ត៍និងលោកអធិការជាច្រើនដងដែរ តែចម្លើយតបមកវិញបានត្រឹមតែពាក្យថា(ចាំចាត់កម្លាំងឲ្យចុះទៅត្រួតពិនិត្យមើល)...


ប្រជាពលរដ្ឋដែលស្អប់ខ្ពើមល្បែងស៊ីសង អះអាងថាកន្លងមកនេះ អាជ្ញាធរសមត្ថកិច្ចក្នុងមូលដ្ឋាន មិនយកចិត្តទុកដាក់ ក្នុងការ បង្ការ ទប់ស្កាត់ទេ គឺបង្ក្រាប អោយតែល្អមើល មិនអនុវត្ត តាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ហើយមិនទាន់បានមួយចំអិនកំពឹសផង ល្បែងចាក់កន្ទុយលេខ បាននឹងកំពុងដំណើរការ រីកដុះដាលដូចផ្សិត ក្នុងផ្សារ(ចាស់មុខពេទ្យខេត្តស្ថិតក្នុងភូមិមណ្ឌលមួយនិងផ្ទះយាយប្រួនស្តិតក្នុងភូមិស្ទឹងថ្មី)និងកន្លែងផ្សេងៗជាច្រើនទៀតនៅក្នុងក្រុងទាំងមូលបើកកត់ចាក់លេងបានយ៉ាងរលូនវិញដដែល។ 


ជាការពិតណាស់ល្បែងស៊ីសង់ (ឆ្នោតយួន-ឆ្នោតថៃ) គឺជាឃាតករឈាមត្រជាក់លាក់មុខ អាចពង្វក់អ្នកដែលញៀនលេងល្បែងកន្ទុយលេខ ក្លាយទៅជា ទាសករ មេឆ្នោត ដោយមិនដឹងខ្លួន.! ម្យ៉ាងវិញទៀត ល្បែងឆ្នោតនេះ បាននិងកំពុងបង្ករបង្កើតបទល្មើសចោរកម្មក្នុងមូលដ្ឋានដូចជា៖ចោរលួច--ឆក់-ប្លន់ ជាពិសេសកើតអំពើហិង្សាក្នុងគ្រួសារជាដើម។ល។ 


អាស្រ័យហេតុនេះពលរដ្ឋក្នុងមូលដ្ឋានក្រុងសៀមរាបមានការភ័យខ្លាច សូមសុំណូមពរ ដល់លោក នួន ពុទ្ធារា អភិបាលនៃគណៈអភិបាលក្រុងសៀមរាប និងឧត្តមសេនីយ៍ទោ តេង ចាន់ណាត ស្នងការដ្ឋានខេត្ត សូមមេត្តាដឹកនាំកម្លាំងគណ:បញ្ជាការឯកភាពចុះត្រួតពិនិត្យ និង ធ្វើការបង្ក្រាប ទីតាំង ឆ្នោតយួន-ថៃ ក្នុងចំណុចផ្សារ(ទីតាំងខាងលើ) ក៏ដូចជាក្នុងក្រុងសៀមរាប ទាំងមូល តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោ (ហ៊ុន  សែន) និង សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីចូលរួមចំណែកបញ្ចៀសអំពើចោរកម្មផ្សេងៗ និងធានាបាននូវភូមិឃុំមានសុវត្ថិភាពទាំង៧ចំណុច ជូនប្រជាពលរដ្ឋក្នុងខេត្តសៀមរាប ទាំងមូល ផងទាន។

អង្គភាពយើងខ្ញុំរង់ចាំទទួលនូវការបកស្រាយបំភ្លឺពីរភាគីពាក់ព័ន្ធរាល់ម៉ោងធ្វើការ៕










0 Reviews:

Post a Comment