Saturday, November 26, 2022

សង្កាត់និងផ្នែករដ្ឋបាលព្រៃឈើស្នាក់ការនៅភូមិកំពប់អំបិល ឃុំបឹងល្វា កំពង់បើកភ្លើងខៀវឲ្យថៅកែអុសខ្នាតយក្សដឹកជញ្ជូនឈេីស្រស់ៗពីតំបន់ព្រៃឡង់ឆ្ពោះទៅឆ្ពោះទៅទីក្រុងភ្នំពេញនិងតាមបណ្តាខេត្តយ៉ាងរលូន 25/11/2022

អ្នកទស្សនា: Views

 








ខេត្តកំពង់ធំ ÷ ប្រភពព័ត៌មានពីប្រជាពលរដ្ឋរស់នៅ ឃុំបឹងល្វា ភូមិត្រពាំងផ្ដៅ ស្រុកសន្ទុកខេត្តកំពង់ធំ បានរៀបរាប់ប្រាប់អ្នកសារព័ត៌មានយើងថាឡានបុកស័រដឹកជញ្ជូនចេញពីព្រៃក្នុងមួយថ្ងៃៗ រាប់មិនអស់តាមគោយន្ត ដឹកជញ្ជូនមកដាក់ឡានកុងទ័នរធំៗ ០៤គ្រឿង០៥គ្រឿងជារៀងរាល់ថ្ងៃពេលពួកគេដាក់អុសពេញហៀរលើសចំណុះចេញពីកន្លែងទីតាំងលើកអុស នៅឃុំបឹងល្វា ភូមិត្រពាំងផ្ដៅ ស្រុកសន្ទុក ខេត្តកំពង់ធំ។


ពួកគេដឹកជញ្ជួនចេញទៅគោលដៅគេទៅតាមបណ្ដាលខេត្តតែម្ដង ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានបន្តទៀតថារាល់យប់ឡានដឹកអុសយ៉ាងគគ្រឹកកក្រេងហាក់ដូចមិនខ្លាចខូចផ្លូវព្រោះផ្លូវដែលនៅម្តុំស្រុកនោះខូចដោយសាឡានដឹកអុសធំៗនោះហើយប៉ះពាល់សំឡេងឮពេញភូមិសម្រានមិនលក់សោះប្រជាពលរដ្ឋបានបន្តទៀតថាចាប់ពីម៉ោង១២.ដល់២:៣០ នាទីគាត់មិនដែលដេកលក់ឡើយព្រោះ ថ្លង់សំឡេងគោយន្តដឹកអុសជាច្រើនគ្រឿង ចេញដង្ហែគ្នាពេលយប់ ។ ប្រជាពលរដ្នបានសំណូមពរដល់លោកអភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ ឯកឧត្តម ងួន រតនៈ ចាត់កូនចៅក្រោមឱវាទចុះមកពិនិត្យនៅចំណុចដែលបានរៀបរាប់ខាងលើហើយសំណូមពរឲ្យជួយមើលថៅកែអុសខ្នាតយក្ស ដែលមានឈ្មោះរ៉េតនេះផងទាន!ជាពិសេសសូមសំនូមពរថ្នាក់ជាតិក្រឡេកមកមើលថៅកែអុសខ្នាតយក្សនៅចំណុចនោះគឺដឹកជញ្ជូនចេញពីព្រៃឡង់នៅចំណុច(ភូមិឃុំខាងលើនេះផង) បើមិនមានការទប់ស្កាត់ឬបង្ក្រាបទេព្រៃឈើត្រូវរលាយអស់។សូមលោកមេត្តាចាត់កូនចៅក្រោមឱវាទចុះមកមើលតាមការគួរផងទៅទាន ។


0 Reviews:

Post a Comment