Monday, October 17, 2022

លោក​ សុធា​ ពិសិដ្ឋ​ ព្រះរាជអាជ្ញារង​ នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ដឹកនាំផ្ទាល់ចុះបង្ក្រាបករណី​ លួចលេងល្បែងសុីសងខុសច្បាប់ (ជល់មាន់ភ្នាល់ដាក់ប្រាក់)។

អ្នកទស្សនា: Views

 


ខេត្តកំពង់ចាម ៖ នៅថ្ងៃទី១៥ ខែតុលា ​ ឆ្នាំ២០២២​ វេលាម៉ោង១១ និង០០នាទី បន្ទាប់ពីទទួល​ បានបណ្តឹងពីប្រជាពលរដ្ឋភ្លាម លោកឧត្តមសេនីយ៍​ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានបញ្ជាដល់កម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយ កម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុក​ជេីងព្រៃ និងអាជ្ញាធរមូលដ្ឋាន ដោយក្នុងកិច្ចប្រតិបត្តិការក្រោមការដឹកនាំសម្របសម្រួលផ្ទាល់ពី លោក​ សុធា​ ពិសិដ្ឋ​ ព្រះរាជអាជ្ញារង​ នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ចុះបង្ក្រាបករណី​ លួចលេងល្បែងសុីសងខុសច្បាប់ (ជល់មាន់ភ្នាល់ដាក់ប្រាក់) នៅចំណុច​ក្រោមដេីមស្វាយ​ ស្ថិតក្នុងភូមិសណ្ដែក​ ឃុំសំពងជ័ង​ ស្រុកជេីងព្រៃ​ ខេត្តកំពង់ចាម ។


ជាលទ្ធផលយើងបង្រ្កាបចាប់ឃាត់ខ្លួនបានមុខសញ្ញាចំនួន០៣នាក់គឺ៖​

​    ១-ឈ្មោះ​ ញិល​ ថេត​ ភេទប្រុស​ អាយុ៣៤ឆ្នាំ​ ជាតិខ្មែ​រ នៅភូមិសំពងជ័យ​ ឃុំសំពងជ័យ​ ស្រុកជេីងព្រៃ​ ខេត្តកំពង់ចាម​ ។ 

​    ២-ឈ្មោះ​ វ៉ន​ វឿន​ ភេទប្រុស​ អាយុ៦១ឆ្នាំ​ ជាតិខ្មែ​រ នៅភូមិសណ្ដែក ឃុំសំពងជ័យ​ ស្រុកជេីងព្រៃ​ ខេត្តកំពង់ចាម​ ។     

     ៣-ឈ្មោះ​ ម៉ុន​ ភ័ណ្ឌ​ ភេទប្រុស​ អាយុ៣៥ឆ្នាំ​ ជាតិខ្មែ​រ​ នៅភូមិដូនតោ ឃុំសំពងជ័យ​ ស្រុកជេីងព្រៃ​ ខេត្តកំពង់ចាម​ ។ 


និងដកហូតវត្ថុតាងរួមមាន ÷

​    ១-​ប្រាក់រៀល​ចំនួន ៩៨,០០០រៀល​ (ប្រាំបួនម៉ឺនប្រាំបីពាន់រៀល)

     ២-ទូរស័ព្ទដៃចំនួន០២គ្រឿង

     ៣-ស្កុតរំខ្នាយមាន់ចំនួន០៦គូ

     ៤-ម៉ូតូចំនួន០១គ្រឿង(ប្រគល់ឲ្យប៉ុស្តិ៍នគរបាលរដ្ឋបាលសំពងជ័យរក្សាទុក)


បច្ចុប្បន្ន​ជនសង្ស័យចំនួន០៣នាក់ រួមនឹងវត្ថុតាងខាងលើ ត្រូវបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីចងក្រងសំណុំរឿងតាមនីតិវិធី ​តាម​បញ្ជាលោក​ សុធា​ ពិសិដ្ឋ ​ព្រះ​រាជ​អាជ្ញារង​ នៃអយ្យការអម​សា​លា​ដំបូង​ខេត្ត​កំពង់ចាម​  ​៕





0 Reviews:

Post a Comment