Saturday, October 1, 2022

លោក គាត ហ៊ុល អភិបាលក្រុង និងលោក វ៉ា ជឹមណារ៉េត ចៅសង្កាត់អូរជ្រៅ រួមជាមួយក្រុមការងារបាននាំយកសម្ភារៈស្បៀងអាហារជាអំណោយរបស់ឯកឧត្តមនាយឧត្តមសេនីយ៍ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន

អ្នកទស្សនា: Views

  ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះ


ជួយមូលដ្ឋានខេត្តបន្ទាយមានជ័យ និងលោកជំទាវ ផ្តល់ជូនបងប្អូនប្រជាពលរដ្ឋចំនួន៧៧គ្រួសារដែលបានជម្លៀសមកកាន់ទីទួលសុវត្ថិភាពបន្ទាប់ពីទឹកអូរព្រំដែនកើនជន់លិចលំនៅដ្ឋានរបស់ពួកគាត់ និងចុះផ្តល់ដល់ទីតាំងខ្នងផ្ទះចំនួនជាង៦០គ្រួសារ ក្នុងភូមិប៉ោយប៉ែត និងភូមិក្បាលកោះ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។


ខ្ញុំសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលមានលំនៅដ្ឋានតាមបណ្តោយមាត់អូរព្រំដែនសូមថែរក្សាសុខភាពឲ្យបានខ្ជាប់ខ្ជួន ត្រូវយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់លើសុវត្ថិភាព ជាពិសេសចំពោះកុមារតូចៗ និងសត្វអសិរពិសដែលអាចបង្ករគ្រោះថ្នាក់ជាយថាហេតុ ។ ក្នុងករណីមានអាសន្នត្រូវទំនាក់ទំនងមកអាជ្ញាពាក់ព័ន្ធជាបន្ទាន់ដើម្បីអន្តរាគមន៍បានទាន់ពេលវេលា។


ក្រុងប៉ោយប៉ែត,ថ្ងៃសៅរ៍ ៦ កើត ខែអស្សុជ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១ ខែតុលា ឆ្នាំ២០២២។







0 Reviews:

Post a Comment