Wednesday, August 31, 2022

ខេត្តកណ្ដាល៖ នារសៀល ថ្ងៃពុធ ៥កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២

អ្នកទស្សនា: Views

 


"ពិធីបើកការដ្ឋានជួសជុលផ្លូវចាក់បេតុងអាមេ ប្រវែង១០០០ម៉ែត្រ ទទឹង០៥ម៉ែត្រ កម្រាស់ ០.១៥ម៉ែត្រ នៅភូមិថ្មី  ភូមិព្រែកសំរោង១ និងភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល"។ 

ពិធីបើកការដ្ឋាននេះ គឺជាសមិទ្ធផលថ្មីបន្ថែមទៀត ជាមួយនឹងសមិទ្ធផលជាច្រើនផ្សេងទៀតរបស់រដ្ឋបាលខេត្តកណ្តាល ក្នុងវិស័យសេដ្ឋកិច្ច-សង្គម ដើម្បីឲ្យមានសោភ័ណ្ឌភាព បរិស្ថានល្អ ប្រកបដោយសមធម៌ និងបរិយាប័ន្នស្របតាមគោលនយោបាយយុទ្ធសាស្ត្រ ចតុកោណរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ ប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានកំណត់ជាអាទិភាពគឺ "មនុស្ស ទឹក ផ្លូវ ភ្លើង" ជាអាទិភាព ដើម្បីលើកកម្ពស់ផាសុកភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ គឺមានផ្លូវ មានស្ពាន មានក្ដីសង្ឃឹម និងមានការអភិវឌ្ឍលើគ្រប់វិស័យ និងមានសន្តិភាព ទើបសមិទ្ធផលដូចសព្វថ្ងៃ។


ខ្ញុំសូមណែនាំដល់អភិបាលក្រុង ស្រុកទាំងអស់ទូទាំងខេត្តកណ្តាល ត្រូវបន្តយកចិត្តទុកដាក់ចុះមើលផ្លូវ ឱ្យបានជាប់ជាប្រចាំ និងត្រូវជួសជុល កែលម្អរឱ្យស្អាត ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន៕
























0 Reviews:

Post a Comment