Sunday, August 28, 2022

ស្រុកអង្គស្នួល៖ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២ ប្រជាពលរដ្ឋមកពីភូមិចំនួន ០៣ភូមិ រួមមានភូមិចំការចិន ភូមិបឹងថ្នល់ និងភូមិចុងបឹង នៃឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ចំនួន ២ ១៨២ ក្បាលដី ត្រូវបានប្រគល់វិញ្ញាបនបត្រសម្គាល់អចលនវត្ថុជូនអ្នកកាន់កាប់ដីធ្លីសម្រាប់ប្រើប្រាស់ស្របច្បាប់»។

អ្នកទស្សនា: Views

 


ខ្ញុំសូមជម្រាបជូនថា គិតមកដល់ពេលនេះ រដ្ឋបាលខេត្តកណ្តាល បានធ្វើការចែកប័ណ្ណជូនប្រជាពលរដ្ឋ សរុបចំនួន ១៦៧លើក ស្មើនឹង ២៤៦ ៧៧៥ ប័ណ្ណត្រូវបានប្រគល់ជូនអ្នកកាន់កាប់ដីធ្លី សម្រាប់ប្រើប្រាស់ស្របច្បាប់រួចរាល់ហើយ។

ការចែកប័ណ្ណកម្មសិទ្ធិជូនបងប្អូនប្រជាពលរដ្ឋនៅពេលនេះ ជាការឆ្លុះបញ្ចាំងឱ្យឃើញពីការយក ចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការធានាកម្មសិទ្ធិដីធ្លីស្របច្បាប់ជូនប្រជាពលរដ្ឋ សំដៅលើកកម្ពស់ជីវភាព សុខុមាលភាព និងការកាត់បន្ថយភាពក្រីក្រ ព្រមទាំងរួមចំណែកដល់ការពង្រឹង យុត្តិធម៌ និងស្ថិរភាពសង្គម។


ការផ្ដល់កម្មសិទ្ធិដីធ្លីនេះ គឺពិតជាបានរួមចំណែកជំរុញ និងលើកទឹកចិត្តឱ្យបងប្អូនប្រជាពលរដ្ឋខិតខំបង្កើនផលិតភាពក៏ដូចជាការវិនិយោគក្នុងវិស័យកសិកម្ម ឱ្យកាន់តែកើនឡើងថែមទៀត។ លើសពីនេះទៀត បងប្អូនប្រជាពលរដ្ឋក៏អាចប្រើប្រាស់ វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ទៅបង្កើតជាសិទ្ធប្រាតិភោគ (ការដាក់បញ្ចាំដាក់ ហ៊ីប៉ូតែក...) ដើម្បីយកប្រាក់មកប្រើប្រាស់លើកិច្ចការ ផ្សេងៗ ដែលជាតម្រូវការរបស់បងប្អូន ហើយប័ណ្ណកម្មសិទ្ធិនេះបង្កជា លក្ខណៈងាយស្រួលក្នុងការធ្វើជាមរតក ឬអំណោយចែកជូនកូនចៅ និងបង្កលក្ខណៈកាន់តែងាយស្រួលក្នុងការលក់ ដូរ ឬផ្ទេរកម្ម

សិទ្ធិផងដែរ៕








































0 Reviews:

Post a Comment