រាជធានីភ្នំពេញ៖ នៅរសៀលទី១៩ខែសីហាឆ្នាំ២០២២នេះ រដ្ឋបាលរាជធានីភ្នំពេញ មានរៀបចំពិធីប្រកាសតែងតាំង និងផ្ទេភារកិច្ចចំនួន៨ខណ្ឌ ក្នុងចំណោម១៤ខណ្ឌ ក្រោមឱវាទរដ្ឋបាលរាជធានីភ្នំពេញ ។ ពិធីនេះធ្វើឡើងនៅសាលារាជធានីភ្នំពេញ ស្ថិតក្នុងអធិបតីភាព លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សា រាជធានីភ្នំពេញ និង លោក ឃួង ស្រេង អភិបាលនៃគណ:អភិបាលរាជធានីភ្នំពេញ។
ពិធីតែងតាំង និងផ្ទេរភារកិច្ចនោះមានចំនួន៨ខណ្ឌដូចមានរាយនាមខាងក្រោម៖
១-លោក ហែម ដារិទ្ធិ ពីអភិបាលខណ្ឌពោធិ៍សែនជ័យ ទៅជាអភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ ។
២-លោកធីម សំអាន ពីអភិបាលខណ្ឌបឹងកេងកង ទៅជាអភិបាលខណ្ឌ ព្រែកព្នៅ។
៣-លោក សុខ សម្បត្តិ ពីអភិបាលខណ្ឌ ព្រែកព្នៅ ទៅ អភិបាលខណ្ឌបឹងកេងកង។
៤-លោក លឹម សុភា ពីអភិបាលខណ្ឌ៧មករា ទៅ អភិបាលខណ្ឌជ្រោយចង្វារ។
៥-លោកថេង សុថុល ពីអភិបាលខណ្ឌចំការមន ទៅអភិបាលខណ្ឌ៧មករា។
៦-លោក សក់ ចន្ទ័ កញ្ញារិទ្ធ ត្រូវបានតែងតាំងជា អភិបាលខណ្ឌពោធិសែនជ័យ។
៧-លោក កៀង ល័ក្ខ ត្រូវបានតែងតាំងជាអភិបាលខណ្ឌចំការមន។
៨-លោក ជា ខេមា ត្រូវបានតែងតាំងជា អភិបាលខណ្ឌដូនពេញ៕
0 Reviews:
Post a Comment