Saturday, August 20, 2022

ថ្ងៃទី ២០ ខែ សីហា ២០២២ លោក ហេង​ សោភ័ណរិទ្ធិ ប្រធានមន្ទីរធនធានទឹកខេត្តព្រះសីហនុសំបូររឿងអាស្រូវពុករលួយនៅតែរក្សាតំណែងដុះស្លែ

អ្នកទស្សនា: Views

 



ប្រភពពីមន្រ្តីរាជការក្នុងមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រះសីហនុ បានឲ្យដឹងថា ក្រោយពេលលោក ហេង សោភ័ណរិទ្ធិ ទទួលបានតំណែងជាប្រធានមន្ទីរ គឺប្រើល្បិចកេងប្រវ័ញ្ចថវិកាជាតិក្នុង១ឆ្នាំៗប្រមាណពី400ទៅ500លានរៀល ?។ ប្រភពបានឲ្យដឹងទៀតថា អំពើពុករលួយរបស់លោក ហេង សោភ័ណរិទ្ធិ គឺពាក់ព័ន្ធទៅនឹងគម្រោងថែទាំជាប្រចាំ និងជួសជុលប្រព័ន្ធទំនប់ការពារទឹកប្រៃ ប៉ុលឌែរជាច្រើនកន្លែងនៅស្រុកព្រៃនប់ ដោយមានការរួមដៃពីមន្រ្តីជំនិតៗមួយចំនួននៅក្នុងមន្ទីរ។ បញ្ហានេះថ្នាក់ដឹកនាំក្រសួងធនធានទឹក និងឧតុនិយមមិនគួរបណ្ដែតបណ្ដោយតទៅទៀតទេ ព្រោះរឿងអាស្រូវពុករលួយរបស់លោក ហេង សោភ័ណរិទ្ធិ ត្រូវបានបណ្ដាញព័ត៌មានចុះផ្សាយជាសាធារណៈរួចទៅហើយ។

តាមប្រភពពីមន្រ្តីរាជការនៅក្នុងមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រះសីហនុ បានឲ្យដឹងថាបើទោះបីរឿងអាស្រូវរបស់លោក ហេង​ សោភ័ណរិទ្ធិ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រះសីហនុ ត្រូវបានបើកកកាយយ៉ាងណាក៏ដោយក៏ថ្នាក់ដឹកនាំខាងលើរក្សាភាពស្ងៀមស្ងាត់ដដែល។ ជាពិសេសលោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម មិនទាន់មានវិធានការណាមួយទៅលើលោក ហេង សោភ័ណរិទ្ធិ នៅឡើយទេ ហើយលោក ហេង សោភ័ណរិទ្ធិ អាចរក្សាតំណែងយ៉ាងរឹងមាំ។ ហេតុនេះហើយទើបមានសេចក្ដីអំពាវនាវឲ្យលោក ឱម​ យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បើកការស៊ើបអង្កេតឲ្យបានស៊ីជម្រៅទៅលើរឿងអាស្រូវពុករលួយរបស់លោក ហេង​ សោភ័ណរិទ្ធិ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រះសីហនុ។

ប្រភពស្និទ្ធនឹងលោក ហេង សោភ័ណរិទ្ធិ បានឲ្យដឹងថា​ គ្រប់គំរោងចំណាយសម្រាប់ការថែទាំជាប្រចាំនូវប្រព័ន្ធធារាសាស្ត្រចំនួន5កន្លែងក្នុងស្រុកព្រៃនប់ គឺមានភាពមិនប្រក្រតី ហើយលោក ហេង សោភ័ណរិទ្ធិ កេងប្រវ័ញ្ចថវិកាជាតិតាមអំពើចិត្ត។ លើសនេះទៅទៀតសម្រាប់គម្រោងចំណាយជាច្រើនពាក់ព័ន្ធប្រព័ន្ធធារាសាស្ត្រ តាមបណ្ដាឃុំនានាក្នុងស្រុកព្រៃនប់ គឺមានការបំប៉ោងតួលេខចំណាយដោយក្នុង១ឆ្នាំៗលោក ហេង សោភ័ណរិទ្ធិ អាចកេងប្រវ័ញ្ចថវិកាជាតិពី400ទៅ500លានរៀល ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន?។​ ដូច្នេះថ្នាក់ដឹកនាំក្រសួងធនធានទឹក និងឧតុនិយម មិនគួរមើលរំលងតទៅទៀតទេ ព្រោះចាប់តាំងពីទទួលបានតំណែងជាប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រះសីហនុ គឺលោក ហេង សោភ័ណរិទ្ធិ ល្បីខាងពុករលួយមិនញញើតអ្វីទាំងអស់។មានត



0 Reviews:

Post a Comment