Sunday, May 8, 2022

មេឈ្មួញជើងខ្លាំងល្បីល្បាញខាងដឹកជញ្ជូនឈើប្រណិតអត់ច្បាប់ប្រចាំស្រុកត្រពាំងប្រាសាទ ឈ្មោះ ប្អូន វ៉ាង គ្មានសមត្ថកិច្ចណាធ្វើការបង្ក្រាប

អ្នកទស្សនា: Views


ខេត្តឧត្តរមានជ័យៈ មេឈ្មួញចាស់វស្សាម្នាក់ឈ្មោះ ប្អូន វ៉ាង កំពុងតែកាក់កបយ៉ាងខ្លាំងក្នុងមុខជំនួញរកសុីដឹកជញ្ជូនឈើប្រណិតអត់ច្បាប់ ឡើងធ្វើមានបានដូរសេរីឡានគ្រប់មូដ។

ជាក់ស្តែងជារៀងរាល់ថ្ងៃរាល់ឆ្នាំកន្លងមកហើយ មេឈ្មួញជើងខ្លាំងឈ្មោះ ប្អូន វ៉ាង រូបនេះតែងតែធ្វើសកម្មភាពដឹកជញ្ជូនឈើប្រណិតគ្រប់ទិសទីកន្លែងនៅក្នុងស្រុកត្រពាំងប្រាសាទ ចូលទៅស្ដុកទុកនៅផ្ទះរបស់ខ្លួនក្នុងស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ និងដឹកបន្ដយកទៅលក់នៅតាមរោងសិប្បកម្មកែច្នៃនៅស្រុកត្រពាំងប្រាសាទ ដោយមិនដែលឃើញមានអស់លោកមន្ដ្រីជំនាញណាធ្វើការបង្ក្រាបឡើយ។

មហាជនគ្រប់មជ្ឃដ្ឋានបានលើកឡើងថា បើគ្មានការឃុបឃិតស៊ីសំណូកសូកប៉ាន់ពុករលួយ និងបើកដៃពីសំណាក់ អាជ្ញាធរ សមត្ថកិច្ច និងមន្ត្រីជំនាញពាក់ព័ន្ធ នៅក្នុងស្រុកនិងខេត្តទេនោះ គឺមេឈ្មួញនេះមិនអាចដឹកជញ្ជូនឈើប្រណិត បានយ៉ាងរលូនជារៀងរាល់ថ្ងៃរាប់ខែរាប់ឆ្នាំ តាមតែអំពើចិត្តបាននោះឡើយ ម្ល៉េះនិងត្រូវជៀសមិនផុតពីការចាប់បង្ក្រាបនោះទេ។

ប្រជាពលរដ្ឋក៏ដូចជាមហាជនជាច្រើនបានទទូចនិងសំណូមពរទៅដល់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និង ឯកឧត្តមសាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ព្រមទាំងមន្ដ្រីជំនាញថ្នាក់ជាតិទាំងអស់ មេត្តាជួយអន្តរាគមន៍ និងដាក់បទបញ្ជាដល់មន្ត្រីក្រោមឱវាទ ឲ្យជួយទប់ស្កាត់ចាប់បង្ក្រាបមេឈ្មួញឈ្មោះ ប្អូន វ៉ាង នេះផង បើពុំដូចច្នោះទេព្រៃឈើដែលនៅសេសសល់បន្តិចបន្តួចនេះ និងត្រូវរងនូវការរលាយហិនហាចខ្នេចខ្ទី ក្រោមស្នាដៃរបស់មេឈ្មួញរូបនេះ និងពួកឈ្មួញដ៏ទៃទៀតដាក់ជាពុំខានឡើយ៕





0 Reviews:

Post a Comment