Friday, April 22, 2022

ក្រុមការងារ អាវុធហត្ថរាជធានីភ្នំពេញ នាំយកអំណោយចុះសួរសុខទុក្ខសមាជិកដែលទើបសម្រាលកូន!

អ្នកទស្សនា: Views

 


នៅរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ កម្លាំងវរអន្តរាគមន៍ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដឹកនាំដោយ លោក អនុសេនីយ៍ឯក ប៉ឹង កំរឹត មេបញ្ជាការ វរអន្តរាគមន៍ តំណាងឲ្យ លោក វរសេនីយ៍ឯក  សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បាននាំយកអំណោយចុះសួរសុខទុក្ខ លោកស្រី អនុសេនីយ៍ទោ  សុខ រ៉ានី ដែលបានសម្រាលកូនរួច នៅស្រុកកៀនស្វាយ ខេត្តកណ្តាល ។


ក្នុងឱកាសនោះក្រុមការងារបាននាំយកនូវ មី ១កេស, ត្រីខ ២យួរ, ភេសជ្ជៈខារាប៉ាវ ១កេស, ទឹកសុទ្ធ ០២កេស, ពូកកូនក្មេង ០១ កាធុនសម្រាប់មុជទឹកកូនក្មេង ០១,  កំប៉ុងទឹកដោះកូនក្មេង ០៦,  ឆុតអាវ ០៤, ឆុតមួក ០៤,  ស្បៃមុជទឹក ០១  និងថវិកាចំនួន ៥០០,០០០រៀល ជាអំណោយសួរសុខទុក្ខ និងទុកជាការចែករំលែក សម្រាលបន្ទុកគ្រួសារផងដែរ៕




0 Reviews:

Post a Comment