Monday, March 21, 2022

អុញនោះ!ឈ្មួញឈើឈ្មោះមករាកំពុងតែមានប្រជាប្រិយភាពនិងឈានមុខនៅខេត្តរតនៈគិរីខាងដឹកជញ្ជូនឈើឆ្លងដែនខុសច្បាប់ទៅប្រទេសវៀតណាម

អ្នកទស្សនា: Views

 


ខេត្តរតនគិរី៖  ប្រភពបានរាយការណ៍មកថាឈ្មោះ មករា កំពុងតែដឹកជញ្ជូនឈើយ៉ាងសកម្មខ្លាំងណាស់ចេញពីតំបន់ភ្នុំកុក ភូមិទាមក្រោម ស្រុកវើនសៃ ខេត្តរតនៈគិរី មកស្តុបទុកមួយស្របក់នៅក្នុងឃ្លាំងនៅចុះចំណោតភ្នំខាងជើងបឹងយក្សឡោម ក្រុងបានលុងទីរួមខេត្តរតនៈគិរី បន្តឆ្ពោះទៅច្រកទ្វារអន្តរជាតិអូរយ៉ាដាវចូលទៅលក់ឱ្យឈ្មួញវៀតណាមបានយ៉ាងងាយមិនមានទាក់ក្រសែភ្នែកសមត្ថកិច្ចណាមួយឡើយ។ 

ប្រភពបានបន្ដថា របរដឹកជញ្ជូនឈើ របស់លោក មករា នេះយកទៅលក់នៅប្រទេសវៀតណាមកំពុងតែមានប្រជាប្រិយភាពនិងឈានមុខគេយ៉ាងសកម្មបំផុតផងដែរ ប្រចាំតំបន់ភូមិភាគឦសាន្តនាខេត្តរតនៈគិរីយើងនេះ ដូចជាហូរហែមកហើយដែលមានមេការជំនាញផ្នែកដឹកជញ្ជូនម្នាក់ឈ្មោះ ដែលគេជាទូទៅក្នុងខេត្តរតនៈគីរីហៅថៅកែឈើមករា។

ប្រភពបានបន្ដទៀតថាលោកមករា បានសែនព្រេនជួនសមត្ថកិច្ចថ្នាក់ក្រោមមួយចំនួនដែលប្រចាំការនៅមូលដ្ឋានគ្រប់ស្ថាប័នក្នុងតំបន់ធ្វើសកម្មភាពរួមទាំងច្រកទ្វារព្រំដែនផងដែរ។

ប្រភពបង្ហើបថា មេការដឹកជញ្ជូនឈ្មោះ មករា នេះប្រើប្រាស់រូបភាពរថយន្តសាំយ៉ុងរហូតដល់ទៅ៤ឬ៦ គ្រឿងឯណ្ណោះ តែគេរត់ការប្រាប់សមត្ថកិច្ច តែពីរគ្រឿងទេមានសមត្ថកិច្ចខ្លះដឹងខ្លះមិនដឹងទេ។ ហើយក្នុងចំណោមរថយន្តទាំង៤ឬ៦គ្រឿងនោះគេប្រើស្លាកលេខដូចៗគ្នាតែមួយ4049ចំនួនពីរគ្រឿងឯប៉ុន្មានគ្រឿងផ្សេងទៀតអត់មានស្លាកលេខទេងាយស្រួលបន្លំភ្នែកសមត្ថកិច្ច និងមហាជនតែមហាជនខ្លះគេមិនខ្វល់ឈឺក្បាលជាមួយឡើយព្រោះរូបភាពដឹកជញ្ជូនបែបនោះជាទម្លាប់ទៅហើយសម្រាប់ខេត្តរតនគិរីនេះដោយគេតែងឃើញរថយន្តសាំយ៉ុងនោះដឹកជញ្ជូនឈើពីស្រុកវ៉ើនសៃ ឆ្លងកាត់ក្រុងបានលុង ទីរួមខេត្តរតនគិរី ទាំងថ្ងៃទាំងយប់និងវេលាទាបភ្លឺ នៅតាមផ្លូវជាតិលេខ៧៨A ឆ្ពោះក្បែរច្រកទ្វារអន្តរជាតិអូរយ៉ាដាវសម្ងំចម្ការស្វាយចន្ទីក្បែរបង្គោលអង់តែនសេវាទូរស័ព្ទ០៩៧ រង់ចាំបារ៉ាសព្រំដែនបើកនៅពេលព្រឹកឡើងនិងធ្វើសកម្មភាពរយៈជាង២ខែមកដល់បច្ចុប្បន្នហើយក្នុងមួយថ្ងៃរថយន្តមួយគ្រឿងមិនក្រោម៥ជើងនោះទេ។


មន្ដ្រីប្រចាំការបានខ្សឹបប្រាប់អ្នកសាព័ត៌មានយើងថា រថយន្ដសាំយ៉ុងដែលអ្នករត់ការឈ្មោះ មករា ជាច្រើនគ្រឿងសម្រាប់ប្រើប្រាស់ដឹកឈើមិនមានលក្ខណៈគ្រប់គ្រាន់តាមបច្ចេកទេសច្បាប់ចរាចរណ៍នោះឡើយខុសពីរថយន្តដឹកទំនិញផ្សេងៗទៀត។

ម្យ៉ាងវិញទៀត សមត្ថកិច្ចខ្លះនិយាយត្រង់ៗតែម្តងថារថយន្តដឹកឈើឈ្មោះមករានោះមិនអាចបង្ក្រាបបានទេ ព្រោះសមត្ថកិច្ចគ្រប់ស្ថាប័នគេត្រូវរ៉ូវគ្នារត់ការតាំងពីថ្នាក់ខេត្តរហូតដល់ថ្នាក់ក្រោមយ៉ាងរលូនអស់ហើយបើជំនាញយើងតែឯងបង្ក្រាបវាហាក់ទៅឆ្វេងតែឯងហើយទុកឱ្យគេទៅតាមដំណើរចុះ។

ជុំវិញករណីខាងលើនេះអង្គភាពសារព័ត៌មានយើងមិនអាចសុំការបំភ្លឺពីភាគីពាក់






ព័ន្ធណាមួយបានឡើយ។

0 Reviews:

Post a Comment