Monday, January 24, 2022

លោកស្រី ចោម ខ្វាន់ និងស្វាមី ប្រគល់ រថយន្តសារ៉ែន១គ្រឿង និងថវិកា ៤លានរៀល ជូនដល់មូលដ្ឋានអាវុធហត្ថខណ្ឌជ្រោយចង្វារ!

អ្នកទស្សនា: Views

 


នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ លោកស្រី ចោម ខ្វាន់ និងស្វាមី អគ្គនាយិកាក្រុមហ៊ុនស៊ីអឹម និងជាម្ចាស់ហាងលក់មាស-ពេជ្រ ចំរើន សុវត្ថិភាព បានឧបត្ថម្ភ រថយន្តសារ៉ែន១គ្រឿង និងថវិកាចំនួន ៤,០០០,០០០រៀល  ជូនដល់មូលដ្ឋានអាវុធហត្ថខណ្ឌជ្រោយចង្វារ ដើម្បីទុកប្រើប្រាស់ក្នុងអង្គភាព ជាពិសេសរថយន្តសារ៉ែននេះ ជាមធ្យោបាយយ៉ាងសំខាន់សម្រាប់ រួមចំណែកលើការងារចុះប្រតិបត្តិការពារសន្តិសុខសុវត្ថិភាពជូនដល់ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ ក៏ដូចជា ការបង្រ្កាបបទល្មើសផ្សេងៗ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន។ 


ក្នុងឱកាសនោះ លោកមេបញ្ជាការមូលដ្ឋាន អាវុធហត្ថខណ្ឌជ្រោយចង្វារ ជំនួសមុខឲ្យ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានប្រគល់លិខិតថ្លែងអំណរគុណ ជូនដល់ លោកស្រី ចោម ខ្វាន់ និងស្វាមី ដែលមានទឹកចិត្តស្រលាញ់គាំទ្រអាវុធហត្ថ និងចូលរួមឧបត្ថម្ភ ដូចខាងលើនេះ៕




0 Reviews:

Post a Comment