Saturday, December 18, 2021

អបអរសាទរ សមិទ្ធផលថ្មី សម្រាប់ប្រទេសកម្ពុជា ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ វិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិ មរតកតេជោ...

អ្នកទស្សនា: Views

 



នៅព្រឹកថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០២១ ខ្ញុំបានដឹកនាំ សមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជាខណ្ឌ និង មន្ត្រីរាជការ ក្រោមឱវាទរដ្ឋបាលខណ្ឌ ចូលរួមពិធីសម្ពោធ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ វិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិ មរតកតេជោ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន  ដែលមានទីតាំងស្ថិតនៅ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។ ពហុកីឡាដ្ឋាន ជាតិមរតកតេជោ ដែលជាពហុកីឡាដ្ឋានលំដាប់អន្តរជាតិដ៏ធំជាងគេបំផុត របស់ព្រះរាជាណាចក្រកម្ពុជា បានស្ថាបនាឡើង ក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាល និងប្រជាជនចិន ជូនចំពោះរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលបានប្រារព្វពិធីប្រគល់និងទទួលជាផ្លូវការ កាលពីថ្ងៃទី ១២កញ្ញា ឆ្នាំ ២០២១កន្លងមកនេះ រវាងសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីក្រសួងការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន។ 


ពហុកីឡាដ្ឋានជាតិមរតកតេជោ ដែល នឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃស្អែកនេះ អាចរៀបចំព្រឹត្តិការណ៍ប្រកួតគីឡាអន្តរជាតិ និងការប្រកួតគីឡាបាល់ទាត់អន្តរជាតិខ្នាតធំ និងអាច រៀបចំពិធីថ្នាក់ជាតិ ដូចជាព្រឹត្តិការណ៍ធំៗផ្សេងទៀតបាន ពិសេសនិងក្លាយជាពហុកីឡាដ្ឋានដ៏ សំខាន់ សម្រាប់ការប្រកួតកីឡាអាស៊ីអាគ្នេយ៍នៅឆ្នាំ២០២៣ខាងមុខ។

 

ពហុកីឡាដ្ឋានមរតកតេជោក៏ជាពហុ កីឡាដ្ឋានទំហំធំបំផុត និងកម្រិតខ្ពស់បំផុត ដែលអាចទទួលទស្សនិកជនចូលអង្គុយទស្សនារហូត ដល់ជាង៦ម៉ឺននាក់ និងអាចទន្លៀសទស្សនិកជនក្នុងរយះពេលប្រមាន៧នាទី នៅពេលជួបឧបទ្ទហេតុអ្វីមួយកើតឡើង។ សមិទ្ធផលនេះកើតឡើង ក្រោមជំនួយឧបត្ថម្ភរបស់រដ្ឋាភិបាលចិន ដែលជា សមិទ្ធផលផ្លែផ្កានៃកិច្ចសហប្រតិបត្តិការ ក្រោមក្របខណ្ឌការកសាងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ រវាងសាធារណរដ្ឋប្រជាមានិតចិន និងព្រះរាជាណាចក្រកម្ពុជា។


សមិទ្ធផលដ៏ថ្លៃថ្លាជាប្រវត្តិ សាស្រ្តនេះ និងចារទុកក្នុងក្រអៅបេះដូងរបស់ប្រទេស និងប្រជាជនកម្ពុជា ដែលមិត្តដែកថែមចិន បានរួមចំណែកកសាងទុកសម្រាប់ប្រទេស និងប្រជាជនកម្ពុជា ប្រើប្រាស់ជាកេរ្តិ៍មរតកប្រវត្តិសាស្រ្ត ជាយូរអង្វែងតរៀងទៅ។















0 Reviews:

Post a Comment