(កំពត) ទីតាំងល្បែងមាន់ជល់និងអាប៉ោងដុះស្លែមួយកន្លែងសង្ស័យអាជ្ញាធរនិងសមត្ថកិច្ចជាអ្នកបើកភ្លើងខៀវ បានជាទីតំាងនេះបើកដំណើរការយ៉ាងរលូន ដែលស្ថិតនៅក្នុងភូមិម្លិចគល់ ឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ខេត្តកំពត
បើយោងតាមបងប្អូនប្រជាពលរដ្ឋដែលរស់នៅជុំវិញទីតាំងខាងលើបានផ្ដល់ដំណឹងមកអង្គភាពសារព័ត៌មានយើងឲ្យដឹងថាមានទីតាំងល្បែងប្រជល់មាន់និងអាប៉ោងដុះស្លែមួយកន្លែងដែលស្ថិតនៅក្នុងឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ខេត្តកំពត
ប្រជាពលរដ្ឋបន្តថាចំពោះទីតាំងល្បែងជល់មាន់និងអាប៉ោងដុះស្លែដ៏ធំមួយកន្លែងនេះមិនដែលឃើញមានសមត្ថកិច្ចនិងអាជ្ញាធរចុះមកធ្វើការហាមឃាត់ក៏ដូចជាធ្វើការបង្ក្រាបម្តងណាឡើយ សង្ស័យតែអាជ្ញាធរនិងសមត្ថកិច្ចត្រូវរ៉ូវជាមួយនឹងម្ចាស់ទីតាំងហើយ
ហើយមុននេះបន្តិចអង្គភាពសារព័ត៌មានយើងបានខលរាយការណ៍ទៅលោកអធិការស្រុកទឹកឈូ លោកអធិការនិយាយថាគាត់នឹងមានវិធានការបង្ក្រាបនិងកំពុងរៀបចំដាក់កម្លាំងសមត្ថកិច្ចស៊ើបមើល
ប្រជាពលរដ្ឋសូមសំណូមពរដល់លោកអភិបាលស្រុកនិងលោកអធិការស្រុកទឹកឈូ ជួយមានវិធានការបង្ក្រាបផងខ្លាចថ្ងៃមុខមានអំពើហិង្សាក្នុងគ្រួសារក៏ដូចជាចោលឆក់ ចោរប្លន់ ជាដើម៕
0 Reviews:
Post a Comment