Friday, December 10, 2021

សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគារសិក្សា១ខ្នង ក្នុងបរិវេណវិទ្យាល័យព្រះមុនីវង្ស ស្ថិតនៅក្រុងបាត់ដំបង ខេត្តបាត់ដំបង

អ្នកទស្សនា: Views

 


នៅព្រឹកថ្ងៃសុក្រ ៦កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគារសិក្សា១ខ្នង កម្ពស់៤ជាន់ មាន៣០បន្ទប់ ក្នុងបរិវេណវិទ្យាល័យព្រះមុនីវង្ស ស្ថិតនៅក្រុងបាត់ដំបង ខេត្តបាត់ដំបង។ 

ពិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោជំទាវ សមាជិកព្រឹទ្ធសភា រដ្ឋសភា ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលខេត្ត ព្រមទាំងថ្នាក់ដឹកនាំមន្ទីរអង្គភាព លោកគ្រូ អ្នកគ្រូ បានអញ្ជើញចូលរួមផងដែរ ។


ទន្ទឹមនឹងនោះ ដើម្បីឆ្លើយតបនឹងសំណូមពរ និងតម្រូវការចាំបាច់នៃអត្រាសិស្សដ៏ច្រើននៅក្នុងវិទ្យាល័យនេះ សម្ដេចក្រឡាហោម បានមានប្រសាសន៍ថាអគារសិក្សា១ខ្នងបន្ថែមទៀត ដោយឱ្យ ឯកឧត្តម ខាន់ ម៉ាណេរ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង សិក្សាប្លង់ដើម្បីឈានទៅចាប់ផ្ដើមការសាងសង់បន្ទាប់ពីអគារដែលបញ្ចុះបឋមសិលានៅថ្ងៃនេះបានសាងសង់រួចរាល់។ 


គួរបញ្ជាក់ផងដែរថា វិទ្យាល័យព្រះមុនីវង្ស ស្ថិតនៅក្រុងបាត់ដំបង ខេត្តបាត់ដំបង និងត្រូវបានបង្កើតឡើងក្នុងអំឡុងឆ្នាំ១៩៤០។ អគារសិក្សាអំណោយសម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ ញ៉ែម សាខន សខេង ដែលបញ្ចុះបឋមសិលាសាសង់នាពេលនេះមានចំនួន១ខ្នង កម្ពស់៤ជាន់ ស្មើ៣០បន្ទប់ ចំណាយថវិកាសាងសង់អស់ប្រមាណ៨០ម៉ឺនដុល្លាអាមេរិក ៕
























0 Reviews:

Post a Comment