Thursday, December 9, 2021

កោះកុង៖ នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១នេះ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង បានអញ្ជើញទទួលការឧបត្ថម្ភពីអ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប និងលោកស្រី ដែលបានចូលរួមឧបត្ថម្ភថវិកាចំនួន ១០,០០០ដុល្លារ(មួយម៉ឺនដុល្លារសហរដ្ឋអាមេរិក)។

អ្នកទស្សនា: Views

 


លោកស្រី មិថុនា ភូថង អញ្ជើញទទួលការឧបត្ថម្ភពីអ្នកឧកញ៉ា គិត ម៉េង និងលោកស្រី ដែលបានឧបត្ថម្ភថវិកាចំនួន ១០,០០០ដុល្លារ ជូនដល់រដ្ឋបាលខេត្ត 




លោកស្រីអភិបាលខេត្ត ក្នុងនាមរដ្ឋបាលខេត្តកោះកុង បានគោរពថ្លែងអំណរអរគុណចំពោះអ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប និងលោកស្រី ដែលតែងតែជួយឧបត្ថម្ភដល់រដ្ឋបាលខេត្ត នាពេលកន្លងមក។ 


ការចូលរួមឧបត្ថម្ភថវិកានេះដែរ គឺដើម្បីជូនរដ្ឋបាលខេត្តកោះកុង ចូលរួមអបអរសាទរទិវា រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា២ធ្នូ ។ ជាមួយគ្នានោះ លោកស្រីអភិបាលខេត្ត ក៏សូមគោរពជូនពរអ្នកឧកញ៉ា និងលោកស្រី ព្រមទាំងបុត្រ បានជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕