Saturday, May 8, 2021

នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញចុះត្រួតពិនិត្យនិងសួរសុខទុក្ខនាយ នាយរង និងពលអាវុធហត្ថ ឈរជើងនៅតំបន់ក្រហម

អ្នកទស្សនា: Views
អ្នកនិពន្ធ:

 



ភ្នំពេញ៖ ព្រឹកថ្ងៃសុក្រ ទី០៧ ខែឧសភា ឆ្នាំ២០២១ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃយោធពលខេមរភូមិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខនាយទាហាន នាយទាហានរង​ និងពលទាហាននៃកងរាជអាវុធហត្ថ ដែលឈរជើងការពារតំបន់បិទខ្ទប់​ដែលជាតំបន់ក្រហម នៅទួលសង្កែ ខណ្ឌឬស្សីកែវ និងតំបន់បុរីរុងរឿង ខណ្ឌជ្រោយចង្វារ។ លោក​ នាយឧត្តមសេនីយ៍ សៅ សុខា បានផ្តាំផ្ញើដល់នាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថ ត្រូវរក្សាអនាម័យ គោរពវិន័យ បទបញ្ជា ក្រមសីលធម៌ សុជីវធម៌ អនុវត្តនូវវិធាន ៣ ការពារ ៣ កុំ វិធានការសុខាភិបាល និងប្រកាន់ភ្ជាប់នូវទិសស្លោក ចំពោះប្រទេសជាតិ ត្រូវការពារ ចំពោះប្រជាត្រូវតែបម្រើ ច្បាប់ត្រូវគោរព បទល្មើសត្រូវតែបង្រ្កាប។














ចេញផ្សាយថ្ងៃ:Saturday, May 08, 2021 rsatv-news.com