Thursday, February 4, 2021

អរគុណសន្តិភាព! - អរគុណនយោបាយ ឈ្នះ ឈ្នះ! - ដឹងគុណស្ថាបនិកមគ្គុទ្ទេសក៍ឯក និងប្រតិបត្តិករនយោបាយឈ្នះ ឈ្នះ ដែលបាននាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ! សកម្មភាពកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ថ្ងៃពុធ ៧រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១ !

អ្នកទស្សនា: Views
អ្នកនិពន្ធ:

 - 


- កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅតែបន្តធ្វើការត្រួតពិនិត្យសុខភាព វាស់កំដៅ បាញ់ថ្នាំសម្លាប់មេរោគ ដល់នាយទាហាន នាយទាហានរង ពលទាហានអាវុធហត្ថ មុនពេលចូលកន្លែងធ្វើការដោយគ្មានការធ្វេសប្រហែសឡើយ ដើម្បី បង្កា ទប់ស្កាត់ ពីជំងឺឆ្លង covid- 19 ។


-កម្លាំងក្នុងទីបញ្ជាការ ក៏ដូចជាកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានក្រោកពីព្រលឹម បោសជូត សំអាត ធ្វើលំហាត់ប្រាណ រួចរួសរាន់ងូតទឹក ស្លៀកពាក់ រង់ចាំទទួលបទបញ្ជា ចេញបេសកកម្ម ការពារ សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ជួយសម្រួលចរាចរណ៍ ជូនប្អូនៗសិស្សានុសិស្សឆ្លងផ្លូវចូលរៀន និងបងប្អូនប្រជាពលរដ្ឋ គណៈប្រតិភូជាតិ និងអន្តរជាតិ ក្នុងភូមិសាស្ត្រៗ រាជធានីភ្នំពេញ ។

   

-កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក៏ដូចជាកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ បន្តចេញល្បាត ការពារ សន្តិសុខ សុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋនៅលើដងផ្លូវ តាមភូមិសាស្រ្តខណ្ឌរៀងៗខ្លួន ។ 
















ចេញផ្សាយថ្ងៃ:Thursday, February 04, 2021 rsatv-news.com