Thursday, January 21, 2021

បងប្អូនប្រជាពលរដ្ឋដែលបាន ធ្វើ ចត្តាឡីស័ក គ្រប់ ១៤ ថ្ងៃ នៅមជ្ឈមណ្ឌល សំចតប៉ោយប៉ែតចំនួន ៣៨ អ្នក ត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ

អ្នកទស្សនា: Views











 


នៅព្រឹកថ្ងៃពុធ ៧កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ នេះ គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត 

លោក កែវ តារា រស្មី អភិបាលរងក្រុងប៉ោយប៉ែត បាន ចែកលិខិតបញ្ជាក់ដល់បងប្អូនប្រជាពលរដ្ឋ ដែលបានធ្វើ ចត្តាឡីស័កគ្រប់ចំនួន ១៤ថ្ងៃ   នៅមណ្ឌល សំចត ក្រុងប៉ោយប៉ែត ចំនួន ៣៨អ្នក ដើម្បីឲ្យពួកគាត់ ត្រឡប់ទៅផ្ទះជួបជុំជាមួយឪពុកម្ដាយ និង សាច់ញាតិបានតាមធម្មតាវិញ

តែកុំភ្លេចថែទាំខ្លួនរយៈពេល ១៤ ថ្ងៃបន្តនៅផ្ទះទៀតតាមការណែនាំរបស់ក្រុមគ្រូពេទ្យ។


សូមចូលរួមអនុវត្ត តាមវិធានការរបស់ក្រសួងសុខាភិបាល ត្រូវពាក់ ម៉ាស់ លាងដៃជាមួយសាប៊ូ ជែល អាល់កុលឲ្យបានញឹកញាប់ ដើម្បីគេចផុតពីកឆ្លងមេរោគ កូវិដ ១៩ ទងអស់គ្នា