នៅព្រឹកថ្ងៃចន្ទ ១៣រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ នេះ លោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត បាននាំយក ពង ទា ដែលបានការឧបត្ថម្ភ ពីក្រុមយុវជន ១៥៧ ក្រុងប៉ោយប៉ែត ដើម្បីចែកជូនដល់ក្រុមការងារនិងកងកម្លាំងដែលកំពុងប្រចាំការតាមមណ្ឌល ចត្តាឡីស័កក្រុងប៉ោយប៉ែត ចំនួន៤ ទីតាំងរួមមាន៖
១-មណ្ឌលសុខភាពប៉ោយប៉ែត១
២-មន្ទីរពេទ្យបង្អែកប៉ោយប៉ែត
៣-មណ្ឌលសំចតក្រុងប៉ោយប៉ែត
៤-វិទ្យាល័យនិមិត្ត
សូមបន្តចូលរួមអនុវត្តតាមវិធានរបស់ក្រសួងសុខាភិបាល ការពារខ្លួនដោយពាក់ម៉ាស់ លាងដៃជាមួយសាប៊ូ អាល់កុល ជែលឱ្យបានញឹកញ៉ាប់ជៀសវាងការ
ឆ្លងមេរោគ Covid-19។
0 Reviews:
Post a Comment