លោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត បានដឹកនាំមន្ត្រីក្រោមឱវាទនាំយកទឹកបរិសុទ្ធចំនួន ៩០០យួរ ដើម្បីចែកជូនដល់កងកម្លាំងចម្រុះទាំង ៩អង្គភាព ដែលកំពុងឈរជើងប្រចាំការនៅគោលដៅតាមបណ្តោយខ្សែរបន្ទាត់ព្រំដែនកម្ពុជា-ថៃនៅភូមិសាស្ត្រក្រុងប៉ោយប៉ែត ក្នុងបេសកកម្មទប់ស្កាត់ការឆ្លងដែនខុសច្បាប់ ដែលអាចនាំឱ្យមានការចម្លងជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ជាយថាហេតុ ។
កម្មវិធីបានការផ្តល់កិត្តិយសអញ្ជើញចូលរួមដោយឯកឧត្តម ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ តំណាងឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណអភិបាលខេត្ត។
អង្គភាពដែលត្រូវបានឧត្ថម្ភទឹកសុទ្ធជូនរួមមាន៖
២- ការិយាល័យទំនាក់ទំនងព្រំដែន ចំនួន១០០យួរ
៣- កងពលតូចលេខ៥១ ចំនួន១០០យួរ
៤- វរៈនគរបាលការពារព្រំដែនគោក៩១១ចំនួន១០០យួរ
៥- វរៈនគរបាលការពារព្រំដែនគោក៨៩១ចំនួន១០០យួរ
៦- អធិការដ្ឋាននគរបាលក្រុង ចំនួន១០០យួរ
៧- មូលដ្ឋានកងរាជអាវុធហត្ថក្រុងចំនួន១០០យួរ
៨- ផ្នែកសឹករងក្រុងចំនួន១០០យួរ
៩- នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ចំនួន១០០យួរ
- កងពលតូចថ្មើរជើងលេខ៥១៣
ចំនួន១០០យួរ ។
0 Reviews:
Post a Comment