Tuesday, December 8, 2020

រដ្ឋបាលក្រុងប៉ោយប៉ែត ទទួលអំណោយសប្បុរសធម៌ជាម៉ាសចំនួន ៥២,៥០០ម៉ាស ពីសប្បុរសជន

អ្នកទស្សនា: Views
អ្នកនិពន្ធ:

 


ក្នុងស្មារតីចែករំលែកក្តីស្រលាញ់ និងគោលបំណងចូលរួមចំណែកទប់ស្កាត់ការរីករាលដាល បង្ការ ការពារការចម្លងជំងឺកូវីដ-១៩ (COVID-19) ក្នុងសហគមន៍ លោកឧកញ៉ា ឡាច ប៊ុនលីម អគ្គនាយកក្រុមហ៊ុនសំណង់ផ្ទះល្វែង វីឡាមានជ័យ និងលោកជំទាវ ខា លីនដា ព្រមទាំងបុត្រ, លោក យ៉ាង គីមហ៊ុយ ពាណិជ្ជករក្រុងប៉ោយប៉ែត និងលោកស្រី យូ មួយគា ជាភរិយា (ម្ចាស់សណ្ឋាគារ ហ៊ុយគា) ព្រមទាំងបុត្រ, លោក អ៊ួង វ៉ាន់ឌី និងលោកស្រី ជាអាជីវករ ព្រមទាំងបុត្រ, លោក ជា ថុងលាង និងលោកស្រី ជាអាជីវករ ព្រមទាំងបុត្រ បានបរិច្ចាគធនធានផ្ទាល់ខ្លួនឧបត្ថម្ភម៉ាសចំនួន ៥២,៥០០ម៉ាស ជូនដល់រដ្ឋបាលក្រុងប៉ោយប៉ែត សម្រាប់បម្រើឱ្យការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ (COVID-19)។ 


ពិធីប្រគល់-ទទួលអំណោយសប្បុរសធម៌នេះ បានរៀបចំឡើងនៅសាលាក្រុងប៉ោយប៉ែត នៅព្រឹកថ្ងៃអង្គារ ៨រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹង ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០នេះ ក្រោមអធិបតីភាពលោក គាត ហ៊ុល អភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែត និងសប្បុរសជនជាម្ចាស់អំណោយខាងលើ ព្រមទាំងមន្ត្រីរដ្ឋបាលក្រុង កងកម្លាំងប្រដាប់អាវុធ ការិយាល័យ-អង្គភាពពាក់ព័ន្ធជុំវិញក្រុង។ 


ក្នុងឱកាសនោះ លោក គាត ហ៊ុល អភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែត បានថ្លែងការកោតសរសើរខ្ពស់ចំពោះសប្បុរសជនម្ចាស់អំណោយជាម៉ាសក្នុងកាលៈទេសៈដ៏លំបាក និងចាំបាច់បំផុតនេះ។ ក្នុងនាមរដ្ឋបាលក្រុងប៉ោយប៉ែត សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកឧកញ៉ា ឡាច ប៊ុនលីម អគ្គនាយកក្រុមហ៊ុនសំណង់ផ្ទះល្វែង វីឡាមានជ័យ និងលោកជំទាវ ខា លីនដា ព្រមទាំងបុត្រ, លោក យ៉ាង គីមហ៊ុយ ពាណិជ្ជករក្រុងប៉ោយប៉ែត និងលោកស្រី យូ មួយគា ជាភរិយា (ម្ចាស់សណ្ឋាគារ ហ៊ុយគា) ព្រមទាំងបុត្រ, លោក អ៊ួង វ៉ាន់ឌី និងលោកស្រី ជាអាជីវករ ព្រមទាំងបុត្រ, លោក ជា ថុងលាង និងលោកស្រី ជាអាជីវករ ព្រមទាំងបុត្រ សូមជួបប្រទះនឹងពុទ្ធពរទាំងប្រាំប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ បដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕ 






















ចេញផ្សាយថ្ងៃ:Tuesday, December 08, 2020 rsatv-news.com