Monday, December 7, 2020

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យសំណង់លូរំដោះទឹកចេញពីក្រុងកំពង់ចាម

អ្នកទស្សនា: Views
អ្នកនិពន្ធ:










 

នាព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹងមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន អញ្ជើញចុះពិនិត្យការរដ្ឋានសាងសង់សំណង់លូ រំដោះទឹកចេញពីក្រុងកំពង់ចាម ក្នុងសង្កាត់កំពង់ចាម  បន្ទាប់ពីលូវ័យចំណាស់មួយនេះបានទទួលរងការបាក់ស្រុត កាលពីពេលថ្មីៗកន្លងទៅដោយសារជំនន់ទន្លេមេគង្គ។ 


បើតាមមន្ត្រីជំនាញនៃមន្ទីរសាធារណការនិងដឹកជញ្ជូន ខេត្តកំពង់ចាមបានឲ្យដឹងថា÷ សំណង់ខាងលើបានបើកការដ្ឋានសាងសង់នៅថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០១៨ ហើយរហូតមកដល់ពេលនេះសំណង់ខាងលើសម្រេចការសាងសង់បានប្រមាណ ៨០%ហើយ ដោយបន្តនឹងធ្វើការបុកគ្រិះនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ ដោយរងចាំទឹកទន្លេមេគង្គស្រកផុតច្រាំងសិន។ ជំនាញរំពឹងថា សំណង់ខាងលើនឹងអាចសម្រេចការសាងសង់១០០% នៅពាក់កណ្តាលខែមករា ឆ្នាំ២០២១ ខាងមុខ ដោយប្រើប្រាស់ប្រភពថវិការបស់រដ្ឋបាលខេត្តកំពង់ចាម។

ចេញផ្សាយថ្ងៃ:Monday, December 07, 2020 rsatv-news.com