Monday, December 7, 2020

ផ្សព្វផ្សាយបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ឆ្លងចូលក្នុងសហគមន៍នាពេលបច្ចប្បុន្ន នៅព្រឹកថ្ងៃចន្ទ ៧រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០

អ្នកទស្សនា: Views
អ្នកនិពន្ធ:






 


គណៈបញ្ជាការឯកភាពខណ្ឌចំការមន ដឹកនាំដោយលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមន ចុះផ្សព្វផ្សាយអំពីការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានខណ្ឌចំការមន កុំអោយមានការឆ្លងចូលក្នុងសហគមន៍ ដោយបានដង្ហែជាក្បួនធ្វើដំណើរទៅតាមដងមហាវិថី ផ្លូវតូច ធំ នៅក្នុងមូលដ្ឋានខណ្ឌ ក្នុងនោះបានប្រើមធ្យោបាយរួមមាន ឡាន ម៉ូតូកង់បី និងម៉ូតូ ហើយបានចាក់សារអប់រំណែនាំរបស់ក្រសួងសុខាភិបាល និងបានចែកម៉ាសរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា  ដល់ប្រជាពលរដ្ឋផងដែរ។

ចេញផ្សាយថ្ងៃ:Monday, December 07, 2020 rsatv-news.com