នៅព្រឹកថ្ងៃសៅរ៍ ១៤រោច ខែកត្ដិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះ
រដ្ឋបាលខណ្ឌចំការមន ដឹកនាំដោយឯកឧត្តម ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ និងលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមន បានបន្តចុះចែកម៉ាសដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនបងប្អូនប្រជាពលរដ្ឋក្រីក្រដែលរស់នៅជុំវិញវត្តប្រយូវង្ស ដែលស្ថិតនៅក្នុងភូមិ៦ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ដោយមានការចូលរួមពីលោក-លោកស្រីអភិបាលរងខណ្ឌ, នាយករដ្ឋបាលខណ្ឌ, លោក-លោកស្រីប្រធាន-អនុប្រធានការិយាល័យ-អង្គភាពទាំង១១, រដ្ឋបាលសង្កាត់ទន្លេបាសាក់ និងមន្ត្រីរាជការនៃរដ្ឋបាលខណ្ឌចំការមន។
ហើយជាមួយគ្នានោះផងដែរ លោកអភិបាលខណ្ឌចំការមន បាននាំយកម៉ាស និងស្រោមដៃ ចែកជូនដល់បងប្អូនដែលជាបុគ្គលិកក្រុមហ៊ុន ស៊ីន ទ្រី ផងដែរ។
សូមបញ្ជាក់ផងដែរ បើគិតពីថ្ងៃចាប់ផ្ដើមចុះចែកម៉ាសជូនដល់បងប្អូនប្រជាពលរដ្ឋក្រីក្ររស់នៅក្នុងសហគមន៍ និងតាមភូមិក្នុងមូលដ្ឋានខណ្ឌចំការមន រហូតមកថ្ងៃនេះក្រុមការងាររដ្ឋបាលខណ្ឌចំការមន និងរដ្ឋបាលសង្កាត់ទាំង០៥ បានចុះចែកម៉ាសអស់ចំនួន ១៦,៧០០ម៉ាស ក្រុមការងាររដ្ឋបាលខណ្ឌ និងសង្កាត់ទាំង០៥ នឹងបន្តចុះចែកម៉ាសដល់បងប្អូនប្រជាពលរដ្ឋក្រីក្រនៅក្នុងមូលដ្ឋា
នបន្ថែមទៀតផងដែរ។
0 Reviews:
Post a Comment