លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំ បានមានប្រសាសន៍ ពង្រឹងរបៀបរបបកិច្ចប្រជុំ ដើម្បីត្រួតពិនិត្យកិច្ចការងារជំនាញ ដែលអនុវត្តបានរយៈពេលកន្លងមក ហើយដកបទពិសោធន៍ រកឲ្យឃើញ ចំនុចខ្លាំង ចំនុចខ្សោយ
បញ្ហាប្រឈម សម្រាប់លើកទិសដៅភារកិច្ចអនុវត្តបន្ត សម្រេចបានជោគជ័យ ជូនថ្នាក់ដឹកនាំ និងអង្គភាព កិច្ចប្រជុំរួមមាន កិច្ចប្រចាំសប្ដាហ៍ .កិច្ចប្រជុំប្រចាំខែ .កិច្ចប្រជុំប្រចាំត្រីមាស .កិច្ចប្រជុំប្រចាំឆមាស .កិច្ចប្រជុំប្រចាំឆ្នាំ ។
លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាល
ខេត្ត បន្តមានប្រសាសន៍ បានណែនាំដល់អស់លោក
លោកស្រី ជាថ្នាក់ដឹកនាំការិយាល័យជំនាញ
បន្តត្រួតពិនិត្យ វត្តមានជាក់ស្ដែងរបស់មន្ត្រី ដែល
បានមកបំពេញភារកិច្ចជាប្រចាំថ្ងៃ តាមដានត្រួត
ពិនិត្យលទ្ធផលការងារដែលប្រគល់ឲ្យមន្ត្រីអនុវត្ត
បាន ដើម្បីសម្រេចលើគោលដៅរួមរបស់អង្គភាព
ដាស់តឿន តម្រែតម្រង់ មន្ត្រីពុំសូវសកម្ម ដែលធ្លាប់មាន
នារយ:ពេលកន្លងមក ឲ្យសកម្ម មានការភ្ញាក់រលឹក
កែប្រែ ផ្លាស់ប្ដូរ ឥរិយាបថ ប្រកបដោយឆន្ទ:
ស្មោះត្រង់ ស្រឡាញ់អង្គភាព ចូលរួមគោរពអនុវត្ត
វិន័យ តួនាទី ភារកិច្ច បទបញ្ជា របស់ថ្នាក់ដឹកនាំ
ដាក់ចុះឲ្យអនុវត្តមានប្រសិទ្ធភាព ។ បន្តការគ្រប់
កងកម្លាំងឲ្យចូលរួមអនុវត្ត តួនាទី ភារកិច្ច តាមឋានុក្រម
រចនាសម្ព័ន្ធ របស់ការិយាល័យជំនាញ ជាប្រចាំថ្ងៃ
ដែលថ្នាក់ដឹកនាំបានប្រគល់ឲ្យអនុវត្ត យោងតាម
សេចក្តីប្រកាស របស់ក្រសួងមហាផ្ទៃ ស្ដីពីការរៀបចំ
និងប្រព្រឹត្តទៅ របស់ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត
និងសេចក្តីណែនាំលេខ: ០១៩ ស.ណ.ន ចុះថ្ងៃទី ០៥
ខែកក្កដា ឆ្នាំ២០១៩ របស់ក្រសួងមហាផ្ទៃ ស្តីពីការគ្រប់គ្រង ប្រើប្រាស់ក្របខ័ណ្ឌមន្រ្តីនគរបាលជាតិ ការគ្រប់គ្រង់ប្រើប្រាស់អាវុធជាតិផ្ទុះ និងមធ្យោបាយ ។ បំផុសស្មារតី មន្ត្រីនគរបាល ចូលរួមថែរក្សាសមិទ្ធផល កសាង ជួសជុល កែលម្អ អាគារ
ឲ្យមានសោភ័ណ្ឌភាព សណ្ដាប់ធ្នាប់ សម្រាប់ការបំពេញ
ភារកិច្ចជាប្រចាំថ្ងៃ ទទួលបានផាសុកភាព ជំរុញភាព
ការអភិវឌ្ឍ អង្គភាព នៃស្នងការដ្ឋាននគរបាលខេត្ត
រីកចំរើនបន្ថែមទៀត ។ ជ្រក់ក្រោមទង់សាមគ្គីភាព
អង្គឯកភាព រវាងកងកម្លាំង និងកងកម្លាំងចេះជួយគ្នាទៅវិញទៅមក នាពេលដែលបងប្អូន រងគ្រោះ នាគ្រាអាសន្ន
ទុក្ខលំបាក ណាមួយ រួមទាំងមានកិច្ចសហការល្អ ជាមួយមន្ត្រីរាជការ គ្រប់លំដាប់ថ្នាក់ តាមបណ្តាអង្គភាពនីមួយៗ ជុំវិញខេត្ត ក្នុងការប្រាស្រ័យទាក់ទងបំពេញភារកិច្ចជំនាញ៕
0 Reviews:
Post a Comment