១- បានដឹកនាំលោក លោកស្រីអភិបាលរង និងមន្ត្រីរាជការសាលាខណ្ឌ អញ្ជេីញទទួលទេយ្យវត្ថុ មួយចំនួនមានដូចជាអង្ករ ទឹកក្រូច មី ទឹកស៊ីអុីវ ទឹកត្រី ស្ករស និងបច្ច័យចំនួន ៣(បី)លានរៀល ពីព្រះគ្រូរតនាភិញាណ អុឹម សែម ចៅអធិការវត្តជន្លង់ម្លូ ដេីម្បីចូលរួមបំពេញសកម្មភាពមនុស្សធម៌ជូនដល់ប្រជាពលរដ្ឋដែលទីទ័ល ជួបការលំបាក ខ្វះខាតក្នុងជីវភាពប្រចាំថ្ងៃ។
២-អញ្ជេីញអធិបតីក្នុងកិច្ចប្រជុំជាមួយភ្នាក់ងារបរិស្ថានមកពីសង្កាត់ទាំង៧ ដេីម្បីពង្រឹងប្រសិទ្ធិភាពការងារសំអាត ប្រមូលសំរាម ក្នុងការចូលរួមលេីកកម្ពស់សោភ័ណភាព អនាម័យ បរិស្ថានក្នុងភូមិសាស្ត្រខណ្ឌកំបូលឲ្យកាន់តែប្រសេីរឡេីង ស័ក្តសមជាខណ្ឌនៃរាជធានីភ្នំពេញ បេះដូងនៃព្រះរាជាណាចក្រកម្ពុជា ។
៣- បានអញ្ជេីញជាអធិបតីក្នុងពិធីផ្តល់អំណោយអង្ករ និងឯកសណ្ឋានឆ្នាំថ្មី ជូនដល់មន្ត្រីកំលាំងសណ្តាប់ធ្នាប់ខណ្ឌចំនួន ៥០ នាក់ ដោយម្នាក់ៗទទួលបានអង្ករ ២៥គីឡូក្រាម និងឯកសណ្ឋានមួយសម្រាប់។
0 Reviews:
Post a Comment