Saturday, October 3, 2020

រដ្ឋបាលខណ្ឌចំការមន បានរៀបចំពិធីពិធីចែកអំណោយ ដល់បងប្អូនប្រជាពលរដ្ឋក្រីក្រចំនួន ១៤០ គ្រួសារ ដែលរស់នៅក្នុងភូមិ៤, ៥សង្កាត់ផ្សារដើមថ្កូ

អ្នកទស្សនា: Views
អ្នកនិពន្ធ:

 



នៅព្រឹកថ្ងៃសៅរ៍ ១រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០

ដោយមានការគាំទ្រពីអង្គមូលនិធិសប្បុរសធម៌ ឆឺជី រដ្ឋបាលខណ្ឌចំការមន បានសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា បានរៀបចំពិធីចែកអំណោយ ដល់បងប្អូនប្រជាពលរដ្ឋក្រីក្រចំនួន ១៤០ គ្រួសារ ដែលរស់នៅក្នុងភូមិ៤, ៥សង្កាត់ផ្សារដើមថ្កូវ ក្រោមអធិបតីភាព លោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមន និងឯកឧត្តម ងួន សុភៈ តំណាងឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ហើយមានការចូលរួមពីគណៈអភិបាលខណ្ឌ នាយក-នាយករងរដ្ឋបាលខណ្ឌ លោក-លោកស្រីប្រធាន-អនុប្រធានការិយាល័យ-អង្គភាពទាំង១១ សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ រដ្ឋបាលសង្កាត់ផ្សារដើមថ្កូវ និងមន្ត្រីពាក់ព័ន្ធ។


ហើយសម្ភារដែលទទួលបានក្នុង០១គ្រួសារ រួមមាន៖ អំពូលសឡាចំនួន ០១ឈុត អង្ករចំនួន ០២ប៉ាវ (៤០គ.ក្រ) និងនំបុ័ងចំនួន ០១កញ្ចប់ ។




























ចេញផ្សាយថ្ងៃ:Saturday, October 03, 2020 rsatv-news.com