Friday, October 23, 2020

នៅរសៀលថ្ងៃសក្រ ៧កើតខែកត្ដិកឆ្នាំជូតសក័ ព. ស.២៥៦៤.ត្រូវនឹងថ្ងៃទី២៣ខែតុលាឆ្នាំ២០២០

អ្នកទស្សនា: Views
អ្នកនិពន្ធ:












រដ្ឋបាលខណ្ឌចំការមន បានទទួលនូវការឧប


ត្ថម្ភពីភោជនីយដ្ឋានចំនួន ០៥​ នៅក្នុងមូលដ្ឋាន ខណ្ឌចំការមន​ ដើម្បីសម្រាប់យកទៅជួយសង្គ្រោះដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់     

លោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមន បានអញ្ជើញទទួលនូវការឧបត្ថម្ភពីភោជនីយដ្ឋានចំនួន ០៥​ នៅក្នុងមូលដ្ឋាន ខណ្ឌចំការមន ជូនមករដ្ឋបាលខណ្ឌចំការមន ដើម្បីសម្រាប់យកទៅជួយសង្គ្រោះដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ ក្នុងនោះរួមមាន៖


១-ភោជនីយដ្ឋាន អេស៊ីអ៉ី​ ឡោញ​ (ACE Lounge) បានឧបត្ថម្ភនូវអង្ករចំនួន ០១តោន និងថវិកាចំនួន ៥០០ដុល្លារអាមេរិក


២-ភោជនីយដ្ឋាន ដូស(DOS) បានឧបត្ថម្ភនូវមីចំនួន ៥០កេស


៣-ភោជនីយដ្ឋាន វ័នមេនសិន អ៉ិនធើណេសិនណល អេនធើធេនមេន បានឧបត្ថម្ភមី ២០កេស, ទឹកត្រី ១០យួរ , ទឹកស៊ីអីវ ១០យួរ , ចេល ០២កេស​,​ ទឹកសុទ្ធ​ ១០កេស


 ៤-ភោជនីយដ្ឋាន ចេ(J) បានឧបត្ថម្ភនូវមី ២០កេស , ត្រីខ ០២កេស , ទឹកត្រី ១០យួរ , ទឹកស៊ីអីវ ១០យួរ


៥-ភោជនីយដ្ឋាន​ អេភីក​ (Epic)  បានឧបត្ថម្ភនូវអង្ករ​ ០២ប៉ាវ​ ទម្ងន់​ ១០០គីឡូក្រាម,​ មី​ ០៣កេសធំ+០២កេសតូច,​ ត្រីខ​ ០១កេស,​ ទឹកត្រី ១០យួរ , ទឹកស៊ីអីវ ១០យួរ។

ចេញផ្សាយថ្ងៃ:Friday, October 23, 2020 rsatv-news.com