នៅរសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០នេះ អាវុធហត្ថរាជធានីភ្នំពេញ បានចូលរួម ជាមួយនឹងយុវជនកាកបាទក្រហម កម្លាំងសមត្ថកិច្ចចម្រុះ ក៏ដូចជាអាជ្ញាធរមូលដ្ឋាន ចុះលើកដាក់លីសែងនិងរៀបចំ អំណោយ របស់កាកបាទក្រហមកម្ពុជា ត្រៀមចែកជូនប្រជាពលរដ្ឋក្រីក្រដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង ចំនួន ១,៣៨២គ្រួសារ មកពី ៦សង្កាត់ ក្នុងខណ្ឌពោធិ៍សែនជ័យ ដែលនឹងប្រព្រឹត្តទៅ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ នៅទីតាំងភូមិត្រពាំងរំចេក សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ទល់មុខក្លោងទ្វារ វត្តកំពែង។
0 Reviews:
Post a Comment