Wednesday, October 14, 2020

ឯកឧត្តម ងួន រតនៈ អញ្ជើញទទួលអំណោយពីសប្បុរសជនក្នុងការងារមនុស្សធម៌ សម្រាប់ជួយជនគ្រួសាររងគ្រោះដោយសារទឹកជំនន់

អ្នកទស្សនា: Views

 

រសៀលថ្ងៃពុធ ១២រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ងួន រតនៈ អញ្ជើញទទួលអំណោយពីសប្បុរសជនក្នុងការងារមនុស្សធម៌ សម្រាប់ជួយជនគ្រួសាររងគ្រោះដោយសារទឹកជំនន់ ដោយក្នុងនោះលោក មិន លីហ៊ួ និងភរិយា  ឧបត្ថម្ភអង្ករ ១តោន ឯកឧត្តម ខៀវ សំណាង និងលោកជំទាវ ឧបត្ថម្ភអង្ករ៥០០គីឡូក្រាម ឯកឧត្តម ស៊ិន ឃន និងលោកជំទាវ ឧបត្ថម្ភអង្ករ ២តោន លោក រាជ សុវណ្ណរិទ្ធ និងភរិយា ឧបត្ថម្ភអង្ករ១តោន ឯកឧត្តម ហេង យាន និងលោកជំទាវ ឧបត្ថម្ភអង្ករ១តោន លោក ហេង កៅ និងលោកស្រី គឹម ហេង ឧបត្ថម្ភអង្ករ ៥០០គីឡូក្រាម ឯកឧត្តម ណុប ណារ៉ា និង លោកជំទាវ ឧបត្ថម្ភអង្ករ១តោន លោក ងិត រិត និងភរិយា ឧបត្ថម្ភអង្ករ៥០០គីឡូក្រាម និងក្រុមហ៊ុន អចលនទ្រព្យ អិល អូ ឌី សាខាបាត់ដំបង ឧបត្ថម្ភថវិកា ៤លានរៀល ។ 


ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត និងតំណាងឲ្យរដ្ឋបាលខេត្តទាំងមូល សូមថ្លែងអំណរគុណដល់សប្បុរសជន ដែលបានឧបត្ថម្ភជាថវិកា ជាអង្ករ គ្រឿងឧបភោគបរិភោគ ដល់រដ្ឋបាលខេត្ត ក្នុងការងារមនុស្ស ដើម្បីជួយដល់ជនរងគ្រោះដោយសារទឹកជំនន់ ក្នុងខេត្តបាត់ដំបង ជាការសម្រាលបន្ទុកដល់





ពួកគាត់ផងដែរ ៕