ដោយមានការយកចិត្តទុកដាក់ពីលោកអភិបាល នៃគណៈអភិបាលខណ្ឌចំការមន ចំពោះការងារសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងអនាម័យបរិស្ថាន ក្នុងឱកាសថ្ងៃកាន់បិណ្ឌ នៃពិធីបុណ្យភ្ជុំបិណ្ឌ នៅតាមបណ្ដាវត្តអារាមក្នុងមូលដ្ឋានខណ្ឌចំការមន
នៅព្រឹកថ្ងៃព្រហស្បតិ៍ ១រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០
រដ្ឋបាលខណ្ឌចំការមន ដឹកនាំដោយលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមន បានចុះត្រួតពិនិត្យការងារសន្ដិសុខ សណ្ដាប់ធ្នាប់សាធាណៈ និងអនាម័យបរិស្ថាន ក្នុងឱកាសថ្ងៃកាន់បិណ្ឌ នៃពិធីបុណ្យភ្ជុំបិណ្ឌ តាមបណ្ដាវត្តទាំង ០៤ (វត្តទួលទំពូង, វត្តថាន់, វត្តស្វាយពពែ, វត្តប្រយូវង្ស) ក្នុងមូលដ្ឋានខណ្ឌចំការមន ដើម្បីធានាសុវត្ថិភាពដល់បងប្អូនប្រជាពលរដ្ឋដែលអញ្ជើញមកប្រគេនចង្ហាន់ និងតេយ្យវត្ថុដល់ព្រះសង្ឃ។
ជាមួយគ្នានោះផងដែរ លោកអភិបាល នៃគណៈអភិបាលខណ្ឌចំការមន បាននាំយកទឹកអាល់កុល និងម៉ាស ប្រគេនដល់វត្តចំនួន ០៤ ក្នុងមូលដ្ឋានខណ្ឌចំការមន ដោយក្នុង០១វត្តទទួលបានទឹកអាល់កុលចំនួន ០២កាន និងម៉ាសចំនួន ២០០ម៉ាស ដើម្បីប្រើប្រាស់ក្នុងថ្ងៃកាន់បិណ្ឌ ក្នុងការចូលរួមបង្ការ និងទប់ស្កាត់ការរីករាលត្បាតជំងឺកូវីដ១៩ ដោយមានការចូលរួមពីគណៈអភិបាលខណ្ឌ នាយករងរដ្ឋបាលខណ្ឌ លោក-លោកស្រីប្រធាន-អនុប្រធានការិយាល័យ-អង្គភាពពាក់ព័ន្ធ និងរដ្ឋបាលសង្កាត់ពាក់ព័ន្ធ។