ដេីម្បីឧទ្ទិសមហាកុសលជូនចំពោះវិបាកវិញ្ញាណដែលជាបុព្វការីគ្រប់ជំនាន់ពិធីវេនបិណ្ឌទី១០ នៃពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ
នៅព្រឹកថ្ងៃសៅរ៍ ១០រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០
លោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមន និងលោកស្រី បានដឹកនាំគណៈអភិបាលខណ្ឌ នាយក-នាយករងរដ្ឋបាលខណ្ឌ លោក-លោកស្រីប្រធាន-អនុប្រធានការិយាល័យ-អង្គភាពទាំង ១១ រដ្ឋបាលសង្កាត់ទាំង០៥ និងមន្ត្រីក្រោមឱវាទទាំងអស់ នៃរដ្ឋបាលខណ្ឌចំការមន អញ្ជើញចូលរួមពិធីដារពិស្ដារ នៃបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ នៅវត្តមណិរតនារាម ហៅវត្តទួលទំពូង វេនបិណ្ឌទី១០ ក្រោមអធិបតីភាពឯកឧត្តម ហ៊ុយ ហាន់សុង រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។