Thursday, September 3, 2020

លោកអភិបាល នៃគណៈអភិបាលខណ្ឌចំការមន បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពខណ្ឌចំការមន ដើម្បីពង្រឹងការងារសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈក្នុងមូលដ្ឋានខណ្ឌចំការមន ជាពិសេសក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនៅតាមវត្តអារាម និងការងារមួយចំនួនផ្សេងទៀត

អ្នកទស្សនា: Views
អ្នកនិពន្ធ:











នៅព្រឹកថ្ងៃព្រហស្បតិ៍ ១រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០

រដ្ឋបាលខណ្ឌចំការមន រៀបចំកិច្ចប្រជុំគណៈបញ្ជាការឯកភាពខណ្ឌចំការមន ក្រោមអធិបតីភាពលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមន ដោយមានការចូលរួមពីគណៈអភិបាលខណ្ឌ អធិការរងនគរបាលខណ្ឌ មេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌ នាយករងរដ្ឋបាលខណ្ឌ លោក/លោកស្រីប្រធាន-អនុប្រធានការិយាល័យ-អង្គភាពទាំង១១ លោកចៅសង្កាត់-នាយប៉ុស្ដិ៍នគរបាលសង្កាត់ទាំង ០៥ តំណាងក្រុមហ៊ុនស៊ិន ទ្រី និងមន្ត្រីពាក់ព័ន្ធ។

កិច្ចប្រជុំខាងលើនេះមានរបៀបវារៈដូចខាងក្រោម៖
១-ការងារសន្ដិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ
២-ការងារបង្ក្រាបការលេងល្បែងស៊ីសងគ្រប់ប្រភេទក្នុងមូលដ្ឋាន
៣-ការងារបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩
៤-ការងារបង្ការបញ្ជៀសការលិចលង់ក្នុងរដូវវស្សា (បញ្ហាសំរាម, ដើមឈើ, ប្រព័ន្ធលូ, រីហ្គាលូ)
៥-បញ្ហាផ្សេងៗ ចេញផ្សាយថ្ងៃ:Thursday, September 03, 2020 rsatv-news.com