Thursday, August 20, 2020

អាវុធហត្ថខេត្តកំពង់ចាម បង្ក្រាបករណីជួញដូរគ្រឿងញៀន នៅស្រុកស្ទឹងត្រង់ ចាប់ខ្លួនមនុស្ស៥នាក់ ដកហូតថ្នាំញៀនមួយចំនួនធំ និងរថយន្ដមួយគ្រឿង

អ្នកទស្សនា: Views
អ្នកនិពន្ធ: ,
ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០នេះ លោកឧត្តមសេនីយ៍ត្រី សោ សាវឿន បានបញ្ជាក់ថា ប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃទី១៨ ខែសីហា ដោយកម្លាំងជំនាញរបស់លោក ចាប់ខ្លួនបានជនសង្ស័យចំនួន៥នាក់ រួមមាន ទី១៖ឈ្មោះ ភន អ៉ឹម អាយុ៤១ឆ្នាំ, ទី២៖ឈ្មោះ មួន ម៉ី អាយុ២៤ឆ្នាំ, ទី៣៖ឈ្មោះ ហ៉ី តួ អាយុ៣៦ឆ្នាំ, ទី៤៖ឈ្មោះ រើន ណារ៉ង អាយុ២១ឆ្នាំ និងទី៥៖ឈ្មោះ អឿង រដ្ឋា អាយុ២២ឆ្នាំ។
ក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញដកហូតបាន ម្សៅក្រាមពណ៌ស (មេតំហ្វេតមីន) ចំនួន៣៥កញ្ចប់, ប្រភេទ WY ៣៣០គ្រាប់, ទូរស័ព្ទដៃចំនួន០៤គ្រឿង និងរថយន្ត០១គ្រឿង។ បច្ចុប្បន្នកម្លាំងជំនាញកំពុងចាត់ការតាមនីតិវិធី ដើម្បីបញ្ជូនទៅសាលាដំបូងខេត្ត៕

ចេញផ្សាយថ្ងៃ:Thursday, August 20, 2020 rsatv-news.com