Saturday, April 18, 2020

បង្ក្រាបទីតាំងភ្នាល់បាល់តាមអនឡាញ ដែលផ្សាយផ្ទាល់ចេញពីកាស៉ីណូ នៅម្ដុំផ្សារទួលគោក ឃាត់ខ្លួនមនុស្ស៧នាក់ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ (Video inside)

អ្នកទស្សនា: Views
អ្នកនិពន្ធ:


























(ភ្នំពេញ)៖ ទីតាំងលួចបង្កប់ការភ្នាល់បាល់តាមអនឡាញមួយកន្លែង ដែលផ្សាយផ្ទាល់ចេញពីការស៉ីណូ ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌទួលគោក ចុះបង្ក្រាបនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ នៅម្ដុំផ្សារទួលគោក ស្ថិតក្នុងផ្ទះលេខ៣២,៣៤ ផ្លូវ៥៨៦ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ប្រតិបត្តិការនេះ ធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពី លោក ឯក ឃុនឌឿន អភិបាលខណ្ឌ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌ សហការជាមួយ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌ, សង្កាត់បឹងកក់២, នគរបាលប៉ុស្ដិ៍រដ្ឋបាលបឹងកក់២។
សមត្ថកិច្ចបានបញ្ជាក់ថា ក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងជំនាញឃាត់ខ្លួនបានមនុស្សចំនួន៧នាក់ និងដកហូតសម្ភារល្មើសទាំងអស់ ប្រគល់ជូនអធិការដ្ឋាននគរបាលខណ្ឌ ដើម្បីចាត់ការបន្តតាមច្បាប់។ ចំពោះទីតាំងប្រព្រឹត្តក្រុមការងារ បានបិទស៉ីលឃ្លុំបេចាក់សោរជាបណ្តោះអាសន្ន។
បច្ចុប្បន្នមនុស្សទាំង៧នាក់ ដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកំពុងកសាងសំណុំរឿងដើម្បីបញ្ជូនទៅតុលាការ ចាត់ការបន្ដតាមនីតិវិធី៕

ចេញផ្សាយថ្ងៃ:Saturday, April 18, 2020 rsatv-news.com