Wednesday, April 15, 2020

អភិបាលខណ្ឌដូនពេញ បន្ដផ្សព្វផ្សាយអំពីវិធានការបង្ការ និងទប់ស្កាត់ការរីករាលដាល នៃជំងឺ COVID-19 ដល់ប្រជាពលរដ្

អ្នកទស្សនា: Views
អ្នកនិពន្ធ:








(ភ្នំពេញ)៖ លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ និង ជាប្រធាន ស.ស.យ.ក ខណ្ឌដូនពេញ និងភរិយា នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០នេះ បានអញ្ជើញដឹកនាំយុវជនខណ្ឌ ដោយសហកាជាមួយ មន្ទីរពេទ្យបង្អែកចតុមុខ ចុះសាកសួរសុខទុក្ខសំណេះសំណាល និងផ្សព្វផ្សាយអំពីវិធានការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺ COVID-19 ដល់បងប្អូនប្រជាពលរដ្ឋ នៅសហគមន៍ក្រីក្រ ក្នុងសង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ ។

ក្នុងពិធីសួរសុខទុក្ខ និងសំណេះសំណាលនេះ លោក សុខ ពេញវុធ បានផ្ដាំផ្ញើប្រជាពលរដ្ឋទាំងអស់ សូមចូលរួមជាមួយរាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងអាជ្ញាធរមូលដ្ឋាន អំពីការថែរក្សាសុខភាពផ្ទាល់ខ្លួន និងក្រុមគ្រួសាររបស់បងប្អូន ដើម្បីបង្ការ ទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺដ៏កាចសាហាវ COVID-19។
លោកអភិបាលខណ្ឌ ក៏បានណែនឲ្យប្រជាពលរដ្ឋប្រើប្រាស់ក្រមា ឬម៉ាស់ឲ្យបានត្រឹមត្រូវ និងលាងដៃជាមួយសាប៊ូ ឬ អាកុលឲ្យបានញឹកញាប់ ក្នុងករណីបងប្អូនប្រជាពលរដ្ឋ មានអាការៈក្តៅខ្លួន ក្អកឈឺបំពង់ក ពិបាកដកដង្ហើម ឬប្រសិនបើមានបងប្អូនត្រឡប់ មកពីក្រៅប្រទេស និងមានករណីករណីសង្ស័យណាមួយនោះ ត្រូវរាយការណ៍ជាបន្ទាប់ មកអាជ្ញាធរខណ្ឌ សូមទំនាក់ទំនងលេខទូរស័ព្ទ១១៥ជាបន្ទាន់ ឬទំនាក់ទំនងមកលោក ដូចមានលេខទូរសព្ទ័ចំនួន០២ខ្សែគឺ ០១២ ២៥៦ ៨៦៨ និង ០៩៧ ៧២៥ ៦៧៨៩ ឬទូរសព្ទ័មកលេខ០១២ ៩១៣ ៦៣១, ០១៧ ៨៨៤ ៨៨៨។
ស្របនឹងកិច្ចសួរសុខទុក្ខ និងសំណេះសំណាល លោកអភិបាល ក៏បានចែកជូននូវអង្ករ ចំនួន១០គីឡូក្រាម ក្នុងមួយគ្រួសារ និងមីយើង ០១កេស ព្រមទាំងសាប៊ូលាងដៃ ០៤ដុំតូច និងថវិការបស់សមាគមន៍នារី និងសមាគមន៍មនុស្ស នូវថវិកាក្នុង១គ្រួសារ ២០,០០០រៀលផងដែរ៕

ចេញផ្សាយថ្ងៃ:Wednesday, April 15, 2020 rsatv-news.com