Tuesday, April 21, 2020

BREAKING: សហរដ្ឋអាមេរិករាយការណ៍ពីមនុស្សស្លាប់ ១,៤៣៣នាក់ទៀត ដោយសារ COVID-19 កាលពីថ្ងៃចន្ទ!

អ្នកទស្សនា: Views
អ្នកនិពន្ធ:






(វ៉ាស៊ីនតោន)៖ សាកលវិទ្យាល័យអាមេរិក ចន ហបឃីនស៍ (Johns Hopkins) ដែលតែងតែធ្វើការរាប់ចំនួនមនុស្សឆ្លង និងស្លាប់ដោយសារ COVID-19 នៅសហរដ្ឋអាមេរិកនោះ បានចេញរបាយការណ៍ថ្មីសម្រាប់ថ្ងៃចន្ទម្សិលមិញនេះ ដោយក្នុងនោះមនុស្ស ១,៤៣៣នាក់ទៀតបានស្លាប់ នៅក្នុងរយៈពេល ២៤ម៉ោង (ម៉ោងនៅរដ្ឋធានីវ៉ាស៊ីនតោន) ខណៈរដ្ឋញូយ៉កតែឯង មានមនុស្សស្លាប់រហូតដល់ ៤៧៨នាក់។ នេះបើតាមការចេញផ្សាយដោយ CNA។

ហេតុដូច្នេះ គិតត្រឹមរយៈពេលពេញមួយថ្ងៃចន្ទម្សិលមិញ ចំនួនករណីឆ្លង COVID-19 នៅទូទាំងសហរដ្ឋអាមេរិក មានសរុបជាង ៧៨៤,០០០ករណី ក្នុងនោះស្លាប់សរុប ៤២,០៩៤នាក់។

ងាកទៅកាន់គេហទំព័រ Worldometer ដែលតែងធ្វើការ Update តួលេខ អ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ស្ទើរតែរៀងរាល់ម៉ោង នៅជុំវិញពិភពលោកវិញនោះ គិតត្រឹមម៉ោង ៨៖៣០នាទីព្រឹកថ្ងៃអង្គារ ទី២១ ខែមេសា ឆ្នាំ២០២០ សហរដ្ឋអាមេរិកមានករណីឆ្លងសរុប ៧៩២,៧៥៩ករណី ក្នុងនោះស្លាប់ ៤២,៥១៤នាក់ និងជាសះស្បើយឡើងវិញ ៧២,៣៨៩នាក់។

បញ្ជាក់៖ តួលេខពីសាកលវិទ្យាល័យអាមេរិក Johns Hopkins គឺធ្វើការបូកសរុប និងបញ្ចេញនូវរាល់មួយថ្ងៃម្តងប៉ុណ្ណោះ ដោយគិតតាមពេលវេលា នៅរដ្ឋធានីវ៉ាស៊ីនតោន។ ដោយឡែកគេហទំព័រ Worldometer វិញតែងតែធ្វើការបូកបញ្ចូល ទិន្នន័យផ្លូវការថ្មីៗជានិច្ច នៅរៀងរាល់ម៉ោង

ចេញផ្សាយថ្ងៃ:Tuesday, April 21, 2020 rsatv-news.com