Sunday, April 19, 2020

សូមពាក់មួកសុវត្ថិភាព ក្នុងពេលបើកបរទាំងពេលថ្ងៃ និងពេលយប់! ស្លាប់៦នាក់ និងរបួស១៤នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស ថ្ងៃទី១៨ ខែមេសាម្សិលមិញ

អ្នកទស្សនា: Views
អ្នកនិពន្ធ:
(ភ្នំពេញ)៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១០លើក បណ្ដាលឲ្យមនុស្សស្លាប់៦នាក់ និងរបួសធ្ងន់ស្រាល១៤នាក់។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា មូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍រួមមាន៖ ល្បឿន, ប្រជែង, ស្រវឹង, បត់គ្រោះថ្នាក់, មិនប្រកាន់ស្ដាំ និងមិនគោរពសិទ្ធិ៕
ចេញផ្សាយថ្ងៃ:Sunday, April 19, 2020 rsatv-news.com