Monday, April 13, 2020

ក្រុមហ៊ុន ដូនពេញ (ខេមបូឌា) គ្រុប ប្រគល់ទឹកពិសាធម្មជាតិ ប្រូវីដា ៣ពាន់កេស ជូនក្រសួងអប់រំ សម្រាប់ប្រើប្រាស់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩

អ្នកទស្សនា: Views
អ្នកនិពន្ធ:





(ភ្នំពេញ)៖ នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០នេះ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩ លោកឧកញ៉ា អ៉ឹង ប៊ុនហ៊ូវ ប្រធានអគ្គនាយកក្រុមហ៊ុន ដូនពេញ (ខេមបូឌា) គ្រុប (Daun Penh (Cambodia) Group) និងលោកស្រី បាននាំយកទឹកពិសាធម្មជាតិ ប្រូវីដា ចំនួន ៣,០០០កេស ប្រគល់ជូនលោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងលោកស្រី ដើម្បីប្រើប្រាស់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងទល់នឹងជំងឺកូវីដ ១៩។

លោក ស សុខា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកឧកញ៉ា និងលោកស្រី ជាសប្បុរសជន ដែលបានបរិច្ចាគនូវធនធានផ្ទាល់ខ្លួនដោយទឹកចិត្តជ្រះថ្លា ចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺ COVID-19 ដែលជាសត្រូវឥតស្រមោលនៃមនុស្សជាតិ។

ប្រូវីដា ជាទឹកពិសាធម្មជាតិទី១ នៅកម្ពុជា មានប្រភពចេញពីព្រៃត្រូពិចធម្មជាតិនាជួរភ្នំខេត្តកំពត។ សម្បូរទៅដោយសារធាតុរ៉ែ ច្រើនប្រភេទដូចជា៖ កាល់ស្យូម សូដ្យូម ប៉ូតាស្យូម ស៊ុលផាត នីទ្រីត សម្រាប់សុខភាពអ្នក និងក្រុមគ្រួសារ៕

ចេញផ្សាយថ្ងៃ:Monday, April 13, 2020 rsatv-news.com