Tuesday, March 17, 2020

ខ្មែរឥស្លាម ២រូប ដែល កើត COVID-១៩ ទទួលលទ្ធផល «អវិជ្ជមាន» ក្រោយធ្វើតេស្តនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា

អ្នកទស្សនា: Views
អ្នកនិពន្ធ:




(ភ្នំពេញ)៖ ភរិយារបស់បុរសខ្មែរឥស្លាម ២រូប នៅខេត្តព្រះវិហារ ដែលឆ្លង COVID-១៩ រួមជាមួយបុរសខ្មែរឥស្លាមម្នាក់ទៀត ដែលរួមដំណើរទៅចូលរួមក្នុងពិធីសាសនានៅប្រទេសម៉ាឡេស៊ី ត្រូវបានមន្ទីរសុខាភិបាលខេត្តព្រះវិហារ យកសំណាកទៅធ្វើតេស្ដរកមេរោគ នៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ជាលទ្ធផល «អវិជ្ជមាន»។

នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់មន្ទីរសុខាភិបាលខេត្តព្រះវិហារ ស្ដីពីស្ថានភាពសុខភាពគ្រួសារអ្នកជំងឺកូរីដ១៩ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០នេះ។

មន្ទីរសុខាភិបាលខេត្តព្រះវិហារ បានបញ្ជាក់ថា «មន្ទីរបានទទួលលទ្ធផល នៃការពិនិត្យរកកូរីដ១៩ របស់លោក-លោកស្រី ទាំង ៣រូបខាងលើ ពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បញ្ជាក់ថា ពួកគាត់ទាំង៣រូប លទ្ធផលអវិជ្ជមាន ប៉ុន្ដែមន្ទីរសុខាភិបាល បាននិងកំពុងបន្ដតាមដានការវិឌ្ឍន៍សុខភាពរបស់ពួកគាត់រយៈពេល ១៤ថ្ងៃ ហើយបច្ចុប្បន្នពួកគាត់ទាំង៣រូប មានសុខភាពល្អធម្មតា»។

មន្ទីរសុខាភិបាលខេត្ដព្រះវិហារ ក៏សូមជម្រាបជូនដំណឹងដល់សាធារណៈជនទាំងអស់ ក្នុងខេត្តព្រះវិហារផងដែរថា ចំពោះជនជាតិខ្មែរអ៊ីស្លាមទាំង ២រូប មានវិជ្ជមានកូរីដ១៩ ដែលកំពុងដាក់ឲ្យសម្រាកព្យាបាលនៅក្នុងបន្ទប់ដាច់ដោយឡែក ក្នុងមន្ទីរពេទ្យបង្អែកខេត្ត ១៦មករា បច្ចុប្បន្នមានសុខភាពល្អធម្មតា។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ បុរសខ្មែរឥស្លាមទាំង២នាក់ ២នាក់ ត្រូវបានក្រសួងសុខាភិបាល ប្រកាសថា បានឆ្លង COVID-19 ក្នុងចំណោមមនុស្ស ១០នាក់នៅខេត្តព្រះវិហារ ដែលបានទៅចូលរួមពិធីសាសនាក្នុងប្រទេសម៉ាឡេស៊ី កាលពីចុងខែកុម្ភៈកន្លងទៅ។

សូមជម្រាបថា គិតត្រឹមវេលាម៉ោងជិត ៥ល្ងាចថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០នេះ អ្នកកើតជំងឺកូវីត១៩ នៅក្នុងប្រទេសកម្ពុជា កើនដល់ ២៤នាក់ហើយ រួមមាន៖

*ទី១៖ បុរសជនជាតិចិន មកពីទីក្រុងវូហាន (ជាសះស្បើយ)
*ទី២៖ បុរសជនជាតិខ្មែរ វ័យ៣៨ឆ្នាំ នៅខេត្តសៀមរាប
*ទី៣៖ ស្រ្តីជនជាតិអង់គ្លេស វ័យ៦៥ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម
*ទី៤៖ បុរសជនជាតិអង់គ្លេស វ័យ៧៣ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម
*ទី៥៖ ស្រីជនជាតិអង់គ្លេស វ័យ៦៩ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម
*ទី៦៖ បុរសជនជាតិកាណាដា អាយុ៤៩ឆ្នាំ នៅរាជធានីភ្នំពេញ
*ទី៧៖ បុរសជនជាតិប៊ែលហ្សិក អាយុ៣៣ឆ្នាំ នៅរាជធានីភ្នំពេញ
*ទី៨៖ បុរសជនជាតិបារាំង អាយុ៣៥ឆ្នាំ នៅរាជធានីភ្នំពេញ
*ទី៩៖ ទារកជនជាតិបារាំង អាយុ៤ខែ នៅរាជធានីភ្នំពេញ
*ទី១០៖ បុរសជនជាតិខ្មែរ នៅរាជធានីភ្នំពេញ
*ទី១១៖ បុរសខ្មែរឥស្លាម នៅខេត្តព្រះវិហារ អាយុ៣៥ឆ្នាំ នៅខេត្តព្រះវិហារ
*ទី១២៖ បុរសខ្មែរឥស្លាម អាយុ៣៩ឆ្នាំ នៅខេត្តព្រះវិហារ។
*ទី១៣៖ បុរសជនជាតិខ្មែរឥស្លាម នៅក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ
*ទី១៤៖ បុរសជនជាតិខ្មែរ មកពីប្រទេសថៃ នៅភូមិព្រៃឫស្សី ក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ
*ទី១៥, ទី១៦៖ បុរសខ្មែរឥស្លាម ២នាក់ (អាយុ ៦៣ឆ្នាំ និង៦៤ឆ្នាំ) នៅព្រែកប្រា
*ទី១៧, ១៨, ១៩, ២០៖ បុរសខ្មែរឥស្លាម (អាយុចន្លោះពី ៣៨ឆ្នាំ ដល់ ៤៥ឆ្នាំ) នៅក្នុងខេត្តបាត់ដំបង
*ទី២១៖ បុរសខ្មែរឥស្លាម អាយុ ៣០ឆ្នាំ នៅក្នុងខេត្តកំពត បច្ចុប្បន្នដាក់ព្យាបាលនៅមន្ទីរពេទ្យខេត្តកែប
*ទី២២៖ បុរសខ្មែរឥស្លាម អាយុ ៦១ឆ្នាំ នៅខេត្តត្បូងឃ្មុំ បច្ចុប្បន្នដាក់ក្នុងមន្ទីរពេទ្យខេត្តនៅពញាក្រែក
*ទី២៣ និង២៤៖ បុរសខ្មែរឥស្លាម អាយុ ៧៥ឆ្នាំ និង ២៨ឆ្នាំ នៅខេត្តកំពង់ឆ្នាំង ត្រូវបានដាក់ឲ្យព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង៕

ចេញផ្សាយថ្ងៃ:Tuesday, March 17, 2020 rsatv-news.com