Saturday, March 28, 2020

ម្ចាស់ទីតាំងសង្វៀនជល់មាន់និងអាប៉ោងឈ្មោះ តាអ៊ួក បានបើកលេងយ៉ាងរលូនតែមិនរំខានដល់សមត្ថកិច្ចស្រុកសំរោង

អ្នកទស្សនា: Views
អ្នកនិពន្ធ:




ខេត្តតាកែវៈទីតាំងសង្វៀនជល់មាន់និងអាប៉ោងមួយកន្លែងរបស់ឈ្មោះ អ៊ួក ដែលស្ថិតនៅ ភូមិ ត្រពាំងខ្នា ឃុំ ជំរះពេន ស្រុក សំរោង ខេត្តតាកែវ  បានបើកលេងយ៉ាងគគ្រឹកគគ្រេងដោយមិនរំខានរំខានដល់សមត្ថកិច្ចក្នុងមូលដ្ឋានសោះឡើយ។

ការលេងល្បែងស៊ីសងបែបនេះកំពុងតែប្រព្រឹត្តផ្ទុយពីគោលនយោបាយភូមិឃុំសុវត្ថិភាពទាំង ៩ ចំនុចដែលបានដាក់ចេញដោយរដ្ឋាភិបាល មិនតែប៉ុណ្ណោះថែមទាំងកំពុងតែប្រព្រឹត្តផ្គើនទៅនឹងបទបញ្ជារបស់ ឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិទៀតផង ។ ដោយឯកឧត្តមបានចេញសេចក្តីប្រកាសកាលពីដើមខែមករាឆ្នាំ ២០២០ថ្មីៗនេះហាមដាច់ខាតមិនឲ្យមានល្បែងស៊ីសងគ្រប់ប្រភេទ ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅជិតមូលដ្ឋានក្បែទីតាំងសង្វៀនជល់មាន់​និងអាប៉ោងខាងលើបានឲ្យដឹងថា ម្ចាស់ទីតាំងសង្វៀនជល់មាន់ឈ្មោះ អ៊ួក ដែលបានបើកលេងជារៀងរាល់ថ្ងៃនេះគឺមិនខ្លាចរអាសមត្ថកិច្ចឬច្បាប់នោះឡើយ ហើយជាពិសេសគឺថ្ងៃសៅរ៍ និងថ្ងៃអាទិត្យតែម្តង។

ពលរដ្ឋបានបន្តថា ជារៀងរាល់ថ្ងៃពួកគាត់ឃើញមានមនុស្សមកលេងយ៉ាងច្រើនហើយជល់ភ្នាល់ដាក់លុយខ្ទង់លានក្នុងមួយគូរៗ ដោយពួកមានការព្រួយបារម្ភថាបើកាលណាមានល្បែងស៊ីសងហើយវាអាចនឹងកើតមានបទល្មើសផ្សេងៗដូចជា លួច ឆក់ ប្លន់ ឬប្រើហិង្សាជាដើម។

ពួកគាត់បានបន្តទៀតថាប្រហែលសមត្ថកិច្ចបានទទួលលាភសក្ការៈហើយមើលបានជាមិនដែលឃើញសមត្ថកិច្ចថ្នាក់ណាមួយចុះមកទប់ស្កាត់ ឬបង្ក្រាបនោះទេ ដោយទុកឲ្យលេងបានយ៉ាងរលូនតែម្តង។

ប្រជាពលរដ្ឋបានសំណូមពរដល់លោកអភិបាលខេត្ត ក៏ដូចជាលោកស្នងការខេត្តមេត្តាចាត់វិធានការទប់ស្កាត់ ឬបង្ក្រាបវង់ល្បែងស៊ីសងខុសច្បាប់ខាងលើនេះផង ចៀសវាងកើតបទល្មើសផ្សេងនៅក្នុងមូលដ្ឋានរបស់ពួកគាត់ ។

ទាក់ទិននឹងករណីនេះអង្គភាពយើងមិនទាក់ទងសុំការបំភ្លឺពីអធិការស្រុកសំរោងបានទេព្រោះទូរស័ព្ទរបស់ខលមិនចូលនៅរសៀលថ្ងៃទី ២៨ មីនា ២០២០ នេះ ។ ចេញផ្សាយថ្ងៃ:Saturday, March 28, 2020 rsatv-news.com