Tuesday, March 24, 2020

ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ទទួលបានថវិកាឧបត្ថម្ភ១ម៉ឺនដុល្លារ និងម៉ាស់២ម៉ឺនម៉ាស់ ពីក្រុមហ៊ុនស៉ីកាំងអន្ដរជាតិ

អ្នកទស្សនា: Views
អ្នកនិពន្ធ:













(ព្រះសីហនុ)៖ នារសៀលថ្ងៃ២៤ ខែមីនា ឆ្នាំ២០២០នេះ លោក Dennis Ho អ្នកគ្រប់គ្រងកាស៉ីណូ ស៉ីកាំងអន្តរជាតិ តំណាងលោក Kong Kuok Leong ប្រធានក្រុមហ៊ុនស៉ីកាំងអន្តរជាតិ បាននាំយកម៉ាស់ចំនួន២០,០០០ម៉ាស់ និងថវិកាចំនួន១០,០០០ដុល្លារ ជូនលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ។

អំណោយដែលផ្ដល់ជូននៅពេលនេះ ក្នុងគោលដៅជួយឧបត្ថម្ភគាំទ្រដល់ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ក្នុងការប្រយុទ្ធប្រឆាំង និងមេរោគរាតល្បាតផ្សេងៗ ជាពិសេសមេរោគ COVID19 ដែលកំពុងតែរាតល្បាតទូទាំងសកលលោក។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានសម្តែងការកោតសរសើរ និងថ្លែងអំណរគុណ ដល់ក្រុមហ៊ុនស៉ីកាំងអន្តរជាតិ ដែលតែងតែចូលរួម ចំណែកឧបត្ថម្ភដល់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ជាពិសេសការឧបត្ថម្ភម៉ាស់ និងថវិកាពេលនេះ ស្របពេលដែលស្នងការដ្ឋានកំពុងតែត្រូវការ ក្នុងការប្រយុទ្ធប្រឆាំងមេរោគរាតល្បាតទាំងឡាយ ជាពិសេសមេរោគឆ្លង COVID-19។
គួរជម្រាបថា រហូតមកទល់ពេលនេះ កម្ពុជាបានរកឃើញ ករណីឆ្លងជំងឺកូវីដ សរុបចំនួន៨៧ករណី ដែលក្នុងនោះមាននារី២២នាក់ និងបុរស៦៥នាក់ ដែលមានជនជាតិខ្មែរ៣៥នាក់ និងជនបរទេស៥២នាក់។ ក្នុងនោះ សម្រាប់នៅខេត្ដព្រះសីហនុ មានអ្នកឆ្លង COVID-19 ចំនួន៣៤នាក់ តែជាសះស្បើយម្នាក់ (ខ្មែរ២នាក់, ចិនម្នាក់ និងបារាំង៣១នាក់)៕

ចេញផ្សាយថ្ងៃ:Tuesday, March 24, 2020 rsatv-news.com