Tuesday, February 4, 2020

BREAKING NEWS: ទីក្រុងម៉ាកាវបង្គាប់ឲ្យបិទទ្វារកាស៊ីណូទាំងអស់១៥ថ្ងៃ ដើម្បីទប់ស្កាត់ការរាលដាលនៃវីរុសកូរ៉ូណា

អ្នកទស្សនា: Views
អ្នកនិពន្ធ:
(ម៉ាកាវ)៖ កាស៊ីណូទាំងឡាយនៅក្រុងម៉ាកាវរបស់ចិន ដែលជាទីប្រជុំទៅដោយកាស៊ីណូធំជាងគេបំផុតលើលោក កំពុងត្រូវអាជ្ញាធរម៉ាកាវ ស្នើឲ្យបិទទ្វារជាបណ្តោះអាសន្នសិន ស្របពេលដែលប្រទេសចិនទាំងមូល កំពុងព្យាយាមគ្រប់គ្រងការរីករាលនៃវីរុសផ្លូវដង្ហើម «កូរ៉ូណា» ប្រភេទថ្មី (2019-nCoV)។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Bloomberg នារសៀលថ្ងៃអង្គារ ទី០៤ ខែកុម្ភៈ ឆ្នាំ២០២០។
សរុបមកទល់ឥឡូវ មានតែពីរលើកប៉ុណ្ណោះដែលម៉ាកាវបានសម្រេចជ្រើសរើសយកវិធានការធ្ងន់បែបនេះ។ លើកទីមួយគឺកាលពីឆ្នាំ២០១៨ នៅពេលព្យុះទីហ្វុងមួយបានបង្ខំឲ្យ ម៉ាកាវផ្អាកប្រតិបត្តិការកាស៊ីណូទាំងអស់នៅក្នុងទីក្រុងរយៈពេល៣៣ម៉ោង ខណៈលើកនេះនឹងមានរយៈពេល១៥ថ្ងៃ។ អភិបាលរបស់ក្រុងម៉ាកាវ លោក Ho Iat-seng បាននិយាយថា អាជ្ញាធរនឹងជួបពិភាក្សាអំពីវិធានការផ្អាកប្រតិបត្តិការកាស៊ីណូ ជាមួយបណ្តាក្រុមហ៊ុនដែលពាក់ព័ន្ធ នៅថ្ងៃអង្គារនេះ។
គួរជម្រាបថា កំឡុងការវាយលុកដោយសារវីរុសកូរ៉ូណាប្រភេទថ្មីប៉ុន្មានសប្តាហ៍កន្លងទៅនេះ គឺវាបានធ្វើឲ្យទីក្រុងកាស៊ីណូម៉ាកាវបាត់បង់អតិថិជនធំៗ របស់ខ្លួនរួចស្រេចទៅហើយ ខណៈរដ្ឋធានីប៉េកាំងបានសម្រេចឈប់ផ្តល់ជាបណ្តោះអាសន្ន សម្រាប់ការផ្តល់ទិដ្ឋាការឲ្យអ្នកដំណើរធ្វើដំណើរទៅកាន់ម៉ាកាវ ក៏ដូចជាហុងកុង ហើយហុងកុងផ្ទាល់ដែលនៅជាប់ម៉ាកាវ ក៏បានរឹតត្បិតមធ្យោបាយធ្វើដំណើរជាមួយតំបន់ដទៃទៀតរបស់ចិនផងដែរ។ បច្ចុប្បន្ន ករណី អ្នកឆ្លងវីរុសកូរ៉ូណា 2019-nCoV នៅទីក្រុងម៉ាកាវមានយ៉ាងតិច១០ករណី។ យោងតាមរបាយការណ៍នាថ្ងៃអង្គារនេះវិញ ចំនួនអ្នកស្លាប់ដោយសារវីរុសនេះ នៅចិនដីគោកមានចំនួន៤២៥នាក់ រីឯនៅហុងកុង និងនៅប្រទេសហ្វីលីពីនក៏សុទ្ធតែ មានអ្នកស្លាប់ម្នាក់ផងដែរ។ ចំណែកចំនួនអ្នកឆ្លងវិញគឺបានកើនដល់ជាង២ម៉ឺននាក់ហើយ៕

ចេញផ្សាយថ្ងៃ:Tuesday, February 04, 2020 rsatv-news.com