Saturday, February 15, 2020

BREAKING NEWS: ចំនួនមនុស្សស្លាប់នៅចិនកើនដល់១,៥១៩នាក់ និងឆ្លងជាង៦៦,០០០នាក់ដោយសារវីរុស COVID-19 (កូរ៉ូណាថ្មី)

អ្នកទស្សនា: Views
អ្នកនិពន្ធ:







(វូហាន)៖ គណៈកម្មការសុខាភិបាលចិនបានរាយការណ៍ឲ្យដឹង នៅព្រឹកថ្ងៃសៅរ៍ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២០ នេះថា មនុស្សស្លាប់ដោយសារវីរុស COVID-19 ឬកូរ៉ូណាថ្មី នៅទូទាំងប្រទេសចិនបានកើនឡើងដល់ ១,៥១៩នាក់ហើយ និងជាង ៦៦,០០០នាក់ទៀតឆ្លង ខណៈខេត្តហ៊ូប៉ី (Hubei) និងទីក្រុងវូហាន (Wuhan) គឺនៅតែជាចំណុចរងគ្រោះធ្ងន់ធ្ងរជាងគេបំផុត។ នេះបើតាមការការចេញផ្សាយដោយ ស៊ីនហួរ។

គួរបញ្ជាក់ថា តួលេខខាងលើនេះ គឺត្រូវបានបូកសរុបនៅក្រោយពីអាជ្ញាធរសុខាភិបាលចិន បានរាយការណ៍អំពីមនុស្សស្លាប់ ១៣៩នាក់បន្ថែមទៀត នៅរយៈពេលពេញមួយថ្ងៃសុក្រម្សិលមិញ។ អាជ្ញាធរក៏បានបញ្ជាក់ផងដែរថា គិតចាប់តាំងពីការផ្ទុះវីរុស COVID-19 បុគ្គលិកពេទ្យសរុប ១,៧១៦នាក់បានឆ្លងវីរុសនេះ និង ០៦នាក់បាត់បង់ជីវិត៕

ចេញផ្សាយថ្ងៃ:Saturday, February 15, 2020 rsatv-news.com