Sunday, February 9, 2020

និស្សិតខ្មែរនៅអ៊ូហាន នឹងទទួលបានការឧបត្ថម្ភ៥០០ដុល្លារជារៀងរាល់ខែ ពីសម្តេចតេជោ

អ្នកទស្សនា: Views
អ្នកនិពន្ធ:

និស្សិតកម្ពុជាចំនួន២៣នាក់ ដែលកំពុងបន្តស្នាក់នៅទីក្រុងអ៊ូហាន ខេត្តហូប៉ី ប្រទេសចិន ជាកន្លែងផ្ទុះមេរោគកូរ៉ូណាប្រភេទថ្មី នឹងទទួលបានប្រាក់ឧបត្ថម្ភ៥០០ដុល្លារ ក្នុងម្នាក់ៗពីក្រសួងអប់រំ ជារៀងរាល់ខែ។


កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២០ ក្រសួងអប់រំបានដាក់សំណើទៅសម្តេចនាយករដ្ឋមន្រ្តី សុំឧបត្ថម្ភប្រាក់ប្រចាំខែដល់និស្សិតខ្មែរនៅអ៊ូហាន។ ជាក់ស្តែង នាព្រឹកថ្ងៃទី៧ ខែកុម្ភៈ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានយល់ព្រមលើសំណើសុំឧបត្ថម្ភថវិកាដល់និស្សិតខ្មែរទាំង២៣នាក់នោះ នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី។

ការឧបត្ថម្ភប្រាក់ប្រចាំខែនេះ នឹងធ្វើឡើងរហូតដល់ស្ថានការណ៍មេរោគកូរ៉ូណាប្រភេទថ្មី នៅប្រទេសចិន បានស្រាកស្រាន្ត៕


ចេញផ្សាយថ្ងៃ:Sunday, February 09, 2020 rsatv-news.com