Friday, January 28, 2022

ក្រុមចោរឆក់ ០៣នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនទៅតុលាការ!

អ្នកទស្សនា: Views

 


នារសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ សមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ០៣នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោសតាមនីតិវិធីច្បាប់ ពាក់ព័ន្ធករណីឆក់ទូរស័ព្ទដៃ កាលពីពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ នៅចំណុចមុខសាលារៀន IU ស្ថិតនៅផ្លូវ១៩៨៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនសង្ស័យទាំង០៣នាក់មានឈ្មោះ ៖

១-ឈ្មោះ សុខ សុវណ្ណឧត្តមរង្សី ហៅ តូ ភេទប្រុស អាយុ២៧ឆ្នាំ មានមុខរបរដឹកឥវ៉ាន់ ស្រុកកំណើត រាជធានីភ្នំពេញ ទីលំនៅបច្ចុប្បន្ន ផ្ទះជួល ផ្លូវបេតុង សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ។

២-ឈ្មោះ ទឹម ពុធសំណាង ភេទប្រុស អាយុ២៣ឆ្នាំ មានមុខរបរជាងជួសជុលរថយន្ត ស្រុកកំណើត រាជធានីភ្នំពេញ ទីលំនៅបច្ចុប្បន្ន ផ្ទះជួល សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ។

៣-ឈ្មោះ យេន វ៉ាន់នី ភេទប្រុស អាយុ២២ឆ្នាំ មានមុខរបរលក់ដូរ ស្រុកកំណើត ខេត្តកំពត ទីលំនៅបច្ចុប្បន្ន ភូមិទួលពពែ សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ ។


សមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឲ្យដឹងថា បន្ទាប់ពីទទួលបានបណ្តឹងរបស់ជនរងគ្រោះ កម្លាំងជំនាញ សហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌសែនសុខ អាវុធហត្ថខណ្ឌកំបូល និងអាវុធហត្ថស្រុកអង្គស្នួល បានស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនបានជនសង្ស័យចំនួន០៣នាក់ នៅចំណុចមាត់ស្ទឹង ភូមិប្រាំបីមុំ ស្រុកអង្គស្នួល ខេត្តកណ្តាល យកមកធ្វើការសាកសួរ។ ក្រោមវិធានការជំនាញជនសង្ស័យទាំងបីនាក់ខាងលើបានសារភាពឲ្យដឹងដូចគ្នា ពួកខ្លួន និងបក្ខពួកផ្សេងទៀត បានចូលរួមធ្វើសកម្មភាពឆក់កាបូបពីជនរងគ្រោះ ពិតប្រាកដមែន។ បក្ខពួកជនសង្ស័យដែលបានរត់គេចខ្លួន កម្លាំងជំនាញអាវុធហត្ថរាជធានីភ្នំពេញ កំពុងធ្វើការស្រាវជ្រាវឃាត់ខ្លួនបន្ត។ ចំណែកវត្ថុតាងទូរស័ព្ទដៃ បានប្រគល់ជូនជនរងគ្រោះវិញ។


ជនសង្ស័យឈ្មោះ សុខ សុវណ្ណឧត្តមរង្សី ហៅ តូ ជាមុខសញ្ញាធ្លាប់ធ្វើសកម្មភាពឆក់ទ្រព្យសម្បត្តិមានតម្លៃពីប្រជាពលរដ្ឋជាច្រើនលើក ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ហើយរូបគេធ្លាប់ជាប់ពន្ធនាគារព្រៃសចំនួន០៣ឆ្នាំមកហើយ។


ជនសង្ស័យ ទឹម ពុធសំណាង ជាមុខសញ្ញាធ្លាប់ធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ ហើយធ្លាប់ជាប់ពន្ធនាគារព្រៃសរយៈពេលជាង២ឆ្នាំ៕






ថ្ងៃចេញផ្សាយ: Friday, January 28, 2022 | Categories:

Tuesday, January 25, 2022

អាវុធហត្ថរាជធានីភ្នំពេញ បានចាប់ផ្តើមដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដុសទី៤ ជូនយោធិន និងគ្រួសារ

អ្នកទស្សនា: Views

 


ដោយអនុវត្តន៍តាមការណែនាំរបស់ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃអង្គារ ទី២៥ ខែមករា ឆ្នាំ២០២២នេះ  បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចាប់ផ្តើមដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៤ ជូនយោធិន និងគ្រួសារយោធិននៃកងរាជអាវុធហត្ថរាជធានីភ្នំពេញផងដែរ។

ជាមួយគ្នានេះផងដែរ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក៏បានចូលរួមអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវវិធានការ ៣ការពារ ៣កុំ របស់ប្រមុខរាជរដ្ឋាភិបាល ព្រមទាំងវិធានការនានា របស់ក្រសួងសុខាភិបាល ក្នុងការចូលរួមបង្កាទប់ស្កាត់ កូវីដ-១៩។

កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងគ្រួសារទាំងអស់បានបង្ហាញនូវសេចក្តីសប្បាយរីករាយដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៤ (Pfizer) និងបានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានខិតខំប្រឹងប្រែងស្វះស្វែងរកវ៉ាក់សាំងដើម្បីចាក់ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ក៏ដូចជាប្រជាពលរដ្ឋទូទៅបានឆាប់រហ័សទាន់សភាពការណ៍៕





















Monday, January 24, 2022

លោកស្រី ចោម ខ្វាន់ និងស្វាមី ប្រគល់ រថយន្តសារ៉ែន១គ្រឿង និងថវិកា ៤លានរៀល ជូនដល់មូលដ្ឋានអាវុធហត្ថខណ្ឌជ្រោយចង្វារ!

អ្នកទស្សនា: Views

 


នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ លោកស្រី ចោម ខ្វាន់ និងស្វាមី អគ្គនាយិកាក្រុមហ៊ុនស៊ីអឹម និងជាម្ចាស់ហាងលក់មាស-ពេជ្រ ចំរើន សុវត្ថិភាព បានឧបត្ថម្ភ រថយន្តសារ៉ែន១គ្រឿង និងថវិកាចំនួន ៤,០០០,០០០រៀល  ជូនដល់មូលដ្ឋានអាវុធហត្ថខណ្ឌជ្រោយចង្វារ ដើម្បីទុកប្រើប្រាស់ក្នុងអង្គភាព ជាពិសេសរថយន្តសារ៉ែននេះ ជាមធ្យោបាយយ៉ាងសំខាន់សម្រាប់ រួមចំណែកលើការងារចុះប្រតិបត្តិការពារសន្តិសុខសុវត្ថិភាពជូនដល់ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ ក៏ដូចជា ការបង្រ្កាបបទល្មើសផ្សេងៗ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន។ 


ក្នុងឱកាសនោះ លោកមេបញ្ជាការមូលដ្ឋាន អាវុធហត្ថខណ្ឌជ្រោយចង្វារ ជំនួសមុខឲ្យ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានប្រគល់លិខិតថ្លែងអំណរគុណ ជូនដល់ លោកស្រី ចោម ខ្វាន់ និងស្វាមី ដែលមានទឹកចិត្តស្រលាញ់គាំទ្រអាវុធហត្ថ និងចូលរួមឧបត្ថម្ភ ដូចខាងលើនេះ៕




ថ្ងៃចេញផ្សាយ: Monday, January 24, 2022 | Categories:

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញពិនិត្យវឌ្ឍនភាព នៃការអភិវឌ្ឍខេត្តព្រះសីហនុ

អ្នកទស្សនា: Views




ព្រះសីហនុ ៖ ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ នារសៀលថ្ងៃ៥រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃសៅរ៍ ទី២២ ខែមករា ឆ្នាំ២០២២ ឯកឧត្តម ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ អមដំណើរដោយឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញពិនិត្យវឌ្ឍនភាព នៃការអភិវឌ្ឍរបស់ខេត្តព្រះសីហនុ។ 

 ដំណើរទស្សនកិច្ចចាប់ពីស្ថានីយអាងប្រព្រឹត្តិកម្មទឹកកខ្វក់ទី២ ដែលមានទីតាំងស្ថិតនៅជាប់ឆ្នេរសុខា ក្រុងព្រះសីហនុ ដើម្បីឈ្វេងយល់ពីដំណើរការ ដកយកកាកសំណល់ភាគល្អិត និងការសម្លាប់មេរោគ ព្រមទាំងបាក់តេរីផ្សេងៗ ដែលធ្វើឱ្យទឹកមានសុវត្ថិភាព មុននឹងបង្ហូរចូលទៅក្នុងសមុទ្រ។ 

 តាមរយៈការសាងសង់ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់នេះ ពិតជាបានផ្តល់ដំណោះស្រាយ ឆ្លើយតបនឹងតម្រូវការជាក់ស្តែង និងចាំបាច់ក្នុងមូលដ្ឋានខេត្តព្រះសីហ នុនាពេលបច្ចុប្បន្ន ជួយកាត់បន្ថយទឹកកខ្វក់ហូរចូលទៅសមុទ្រ ដែលជាហេតុធ្វើឱ្យប៉ះពាល់បរិស្ថាន ។

 សមិទ្ធផលទាំងអស់នេះ គឺជាផ្នែកមួយក្នុងចំណោមសមិទ្ធផលជាច្រើនផ្សេងទៀត រួមមាន៖ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ សំណង់អគារ និងសណ្ឋាគារប្រណិតៗ ដែលបាននឹងកំពុងលេចឡើងជាបន្តបន្ទាប់ នៅក្នុងទឹកដីខេត្តព្រះសីហនុ «តារារះនាទិសនិរតី» នៃព្រះរាជាណាចក្រម្ពុជា ។ 

ទន្ទឹមនេះការរៀបចំសណ្តាប់ធ្នាប់ និងការគ្រប់គ្រងអនាម័យក្នុងក្រុង និងតាមតំបន់ឆ្នេរសមុទ្រ ក៏ត្រូវបានយកចិត្តទុកដាក់ខ្ពស់ពីរដ្ឋបាលខេត្តព្រះសីហនុ ។ សូមបញ្ជាក់ថា ខេត្តព្រះសីហនុ បានកសាងស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់បានចំនួន២រួចរាល់ហើយ ដែលសព្វថ្ងៃកំពុងដាក់ឱ្យដំណើរការសម្រាប់បន្សុទ្ធទឹក នៅក្រុងព្រះសីហនុ។ ជាមួយគ្នានេះស្ថានីយប្រព្រឹត្តិកម្មកខ្វក់ទី៣ ក៏បាននឹងកំពុងសាងសង់គ្រោងនឹងបញ្ចប់ពាក់កណ្តាលឆ្នាំ២០២៣ខាងមុខ ។ 

បន្ទាប់មកប្រតិភូក៏បានអញ្ជើញទស្សនកិ ច្ចហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៤ខ្សែ រួចបន្តទៅទីតាំងសិលាបណ្តាសារ ដើមឈើចាំស្នេហ៍ ខ្មែរធ្វើបាន និងរង្វង់មូលព្រះសិវៈផងដែរ ៕ ដោយ ងូ សុមុនី សម្រួលផ្សាយដោយ៖ ដារ៉ា

Friday, January 21, 2022

សង្វៀនជល់មាន់និងអាប៉ោង​នៅភូមិបឹងសង្កាត់ជ្រាវដែលកំពង់បើកល្បែងសុីសងយ៉ាងពេញបន្ទុប់ដោយសមត្ថកិច្ចមិនហ៊ាន​បង្ក្រាប.!

អ្នកទស្សនា: Views

 



 សៀមរាប ៖ យោងតាមសេចក្ដីរាយការណ៍​បានអោយដឹងថា​ មានទីតាំងល្បែងស៊ីសងជល់មាន់និងអាប៉ោងខុសច្បាប់ មួយកន្លែង​នៅភូមិបឹង សង្កាត់​ជ្រាវ​ ក្រុង​សៀមរាប ខេត្តសៀមរាប ផ្លូវចូលតាមបឹងពារាំងត្រូវគេបានស្គាល់ថាម្ចាស់ឈ្មោះ វ៉ាន់បើកល្បែងសុីសងយ៉ាងពេញបន្ទុប់ហើយក៏មានអ្នកជួយសម្របសម្រួលរត់ការកំពុងបើកលេង​យ៉ាងគគ្រឹកគគ្រេង​ អាជ្ញាធរមានសមត្ថកិច្ចដែលពាក់ព័ន្ឋនៅមិនទាន់មាន​ ចំណាត់ការ​ចុះបង្រ្កាបនៅឡើយទេ!


ប្រជាពលរដ្ឋនាំគ្នាដាក់ការសង្ស័យនិងឆ្ងល់យ៉ាងខ្លាំងថា​ ទីតាំងបនល្បែងខុសច្បាប់នៅ​សង្កាត់ជ្រាវ បើកលេង​យ៉ាងអាណាធិបតេយ្យ​បែបនេះ​ហេតុអ្វីអាជ្ញាធរមាន​សមត្ថកិច្ច​មូល​ដ្ឋានបែជាមិនដឹង​ ?​ ឬមានអ្វីនៅពីក្រោយ​ ។


បើតាមប្រភពបានអោយដឹងទៀតថា​ ទីតាំងបនល្បែងជល់មាន់និងអាប៉ោងខុសច្បាប់មួយកន្លែងនេះគេនាំគ្នាចាក់លុយរាប់លាន​រៀល​ សម្រាប់មាន់ជល់​ ភ្នាល់ចាក់​លុយ​មួយគួៗ​រាប់លាន់រៀល​ ចំណែកអាប៉ោងវិញភ្នាល់ចាក់​លុយ​ មួយគ្របៗរាប់លានរៀលដូចគ្នា។

ហើយជាពិសេសទៅទៀតនោះទីតាំងបន​ល្បែង​មួយនេះគេសង្កេតឃើញមានអ្នកចាំមើលផ្លូវ​ ហើយអ្នកខ្លះទៀតចាំសម្រប់សម្រួល។


ដូច្នេះហើយពលរដ្ឋមានការព្រួយបារម្មណ៍​ ពីសុវត្ថិភាពសង្គម​ នៅក្នុងមូលដ្ឋានរបស់​ពួកគាត់ទើបបានស្នើសុំដល់អាជ្ញាធរមាន​សមត្ថកិច្ច​ ដែលពាក់ពន្ធ័ខេត្តសៀមរាប​ មេត្តាចុះពិនិត្យ​និងធ្វើការបង្ក្រាបផង​ ធ្វើយ៉ាងណាអោយស្របតាមគោល​នយោបាយភូមិ ឃុំ មានសុវត្ថិភាព​ទាំង៩​ចណុចរបស់​រាជរដ្ឋាភិបាល​ ដែលដាក់​ចេញ​ដោយក្រសួងមហាផ្ទៃ​ ៕

Sunday, January 16, 2022

គណ:កម្មាធិការគណបក្សប្រជាជនកម្ពុជា សង្កាត់ព្រែកកំពឹស បើកសន្និបាតបូកសរុបការងារអភិវឌ្ឍសង្កាត់ ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២២ និងទិសដៅអនុវត្តបន្តពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៧

អ្នកទស្សនា: Views

 


នាព្រឹកថ្ងៃសៅរ៍ទី១៥ ខែមករា ឆ្នាំ២០២២ នេះ ឯកឧត្តម រ័ត្ន ស៊្រាង អនុប្រធានក្រុមការងារ គណបក្សប្រជាជនកម្ពុជាចុះជួយខណ្ឌដង្កោ និងជាប្រធានក្រុមការងារចុះជួយសង្កាត់ព្រែកកំពឹស បានអញ្ជើញជាអធិបតី ក្នុងពិធីសន្និបាតបូកសរុបការងារអភិវឌ្ឍសង្កាត់ ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២២ និងទិសដៅអនុវត្តបន្តពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៧ របស់គណៈកម្មាធិការ គណបក្សសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលរៀបចំឡើងនៅបរិវេណ ទីស្នាក់ការគណបក្សប្រជាជនកម្ពុជាសង្កាត់ព្រែកកំពឹស ដោយមានការអញ្ជើញចូលរួមពី  អនុប្រធានក្រុមការងារ និងសមាជិកក្រុមការងារចុះជួយសង្កាត់ ព្រែកកំពឹស ,សមាជិកក្រុមប្រឹក្សាសង្កាត់ ព្រែកកំពឹស, សមាជិក សមាជិកាគណៈកម្មាធិការ គណបក្សសង្កាត់ព្រែកកំពឹស, ប្រធានសាខាបក្ស ចំណុះគណបក្សសង្កាត់ ព្រែកកំពឹស,  តំណាងយុវជន យុវនារី ផងដែរ។

អង្គពិធីបានប្រព្រឹត្តដំណើរការទៅយ៉ាងរលូនតាមកម្មវិធីដែលបានគ្រោងទុក ក្រោមបរិយាកាសយកចិត្តទុកដាក់ និងស្មារតីទទួលខុសត្រូវខ្ពស់ ។